logo
find-us-on-facebook
Job Announcement

Intean Poalroath Rongroeurng Ltd.
Job Title : គណនេយ្យករសាខា និង មន្រ្តីឥណទាន
Location : Battambang,Kandal
Vacancy Type : Accounting / Finance,Business Administration
Education : All levels
Number of Hirelings : 5
Introduction :
គ្រឹះស្ថានឥណទានពលរដ្ឋរុងរឿង អិលធីឌី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាត មធ្យមដែលទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០០៥ ហើយកំពុងប្រតិបត្តិការនៅតាមបណ្តាខេត្តមួយចំនួនរួមមាន កណ្តាល​ តាកែវ ពោធិ៍សាត់ បាត់ដំបង​ និង​ បន្ទាយមានជ័យ ដែលមាន​ប្រាំមួយសាខា។ ស្ថានជាក្រុមហ៊ុន សហវិនិយោគិន ដែលមានកម្មសិទ្ធិករ ចំនួនពីរគឺ លោក ឧកញ៉ា ភួ ពុយ និង ក្រុមហ៊ុន Leopard Fund ដែលជាមូលធនឯកជនដំបូងគេ​បង្អស់នៅកម្ពុជា គ្រប់គ្រងដោយក្រុមហ៊ុន ហិរញ្ញវត្ថុអន្តរជាតិ Leopard Capital L.P ។​ដើម្បីឆ្លើយតបទៅនឹងការរីកចំរើននៃសកម្មភាពប្រតិបត្តិការរបស់ខ្លួន គ្រឹះស្ថានត្រូវការ ជ្រើសរើសបុគ្គលិកបន្ថែមសំរាប់មុខតំណែងនៅក្នុងតំបន់ប្រតិបត្តិការដូចខាងក្រោម៖

1. គណនេយ្យករសាខា (Branch Accountant) ៣នាក់
- សាខាទ្រាំង២នាក់
- សាខាស្អាង១នាក់

2. មន្រ្តីឥណទាន (Credit Officer)
- សាខាបាត់ដំបង២នាក់
Job Requirement :
គណនេយ្យករសាខា (Branch Accountant)
  • មានបរិញ្ញាបត្រផ្នែកគណនេយ្យ ហរិញ្ញវត្ថុ (BBA)
  • មានបទពិសោធន៍ការងារផ្នែកគណនេយ្យ និងរដ្ឋបាលយ៉ាងតិចមួយឆ្នាំ
  • មានបទពិសោធន៍ការងារខាងវិស័យមីក្រូហិរញ្ញវត្ថុ(MFI)កាន់តែប្រសើ
  • មានការប្តេជ្ញាចិត្ត ស្មោះត្រង់ និងលះបង់ខ្ពស់ក្នុងការបំពេញការងារ
  • មានចំនេះដឹងកុំព្យូរទ័រ Ms. Word-Excel-Power Point និងភាសារអង់គ្លេសអាចប្រើការបាន
មន្រ្តីឥណទាន (Credit Officer)
  • មានបរិញ្ញាបត្រ បរិញ្ញាបត្ររង រឺ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (BBA or ABA)
  • មានបទពិសោធន៍ការងារខាងវិស័យមីក្រូហិរញ្ញវត្ថុ(MFI)កាន់តែប្រសើ
  • មានការប្តេជ្ញាចិត្ត ស្មោះត្រង់ និងលះបង់ខ្ពស់ក្នុងការបំពេញការងារ
  • មានជំនាញក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហា
Job Duties :
គណនេយ្យករសាខា (Branch Accountant)
  • រៀបចំសក្ខីប័ត្រទិន្នានុប្បវត្តិ (Jounal) ដើម្បីធ្វើការកត់ត្រាបិទបញ្ជីចំណូល-ចំណាយ
  • ពិនិត្យផ្ទៀងផ្ទាត់សក្ខីប័ត្រចំណូល-ចំណាយ ដើម្បីបញ្ជាក់ថារាល់ប្រតិបត្តិការទាំងអស់ដែលកើតមានឡើងមានឯកសារ យោងភ្ជាប់ត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា
  • ធានាថារាល់របាយការណ៍ឥណទានផលិតចេញពី Excel (Loan List) និង របាយការណ៍ហិរញ្ញវត្ថុផលិតចេញពី Sage Accpac System ត្រូវបានផលិតឡើងដោយមានភាពត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា
  • ផលិតរបាយការណ៍ព្យាករអតិថិជនត្រូវសងប្រាក់ពី Excel (Loan List) ហើយប្រគល់ជូនហេរញ្ញិកសាខា (Branch Teller) សំរាប់ចែកជូនដល់មន្រ្តីឥណទានម្នាក់ៗ ដើម្បីក្រើនរំលឹកដល់អតិថិជនអំពីការសងប្រាក់
  • ផ្ទៀងផ្ទាត់ គណនាការសងប្រាក់របស់អតិថិនពេលមានប្រតិបត្តិការសងប្រាក់នីមួយៗ
  • ផលិតរបាយការណ៍ប្រាក់រង្វាន់
  • ត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យ និងសន្និធិ រួមបញ្ចូលទាំងការទិញ ចុះបញ្ជី បិទស្លាកសញ្ញា កាត់រំលោះ និងធ្វើបច្ចុប្បន្នកម្ម
មន្រ្តីឥណទាន (Credit Officer)
  • ចុះផ្សព្វផ្សាយអំពីសេវាកម្មរបស់គ្រឹះស្ថានដល់សាធារណៈជនទូទៅនៅក្នុងតំបន់ប្រតិបត្តិការគោលដៅ
  • ស្វែងរកនិងសំរិតសំរាំងនូវអ្នកស្នើសុំខ្ចីចងការប្រាក់នៅក្នុងតំបន់គោលដៅ ដោយធ្វើការសិក្សា វិភាគ និងវាយតំលៃលើ លក្ខណៈសម្បត្តិអតិថិជនអោយបានហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងផ្អែកទៅតាមគោលការណ៍កំណត់របស់គ្រឹះស្ថាន ដើម្បីធានាបាននូវការបញ្ចេញប្រាក់កម្ចីប្រកបដោយគុណភាព
  • រៀបចំសំនុំឯកសារឥណទានសំរាប់បញ្ចេញប្រាក់កម្ចីដល់អតិថិជន
  • ចុះតាមដានអតិថិជនដោយផ្ទាល់អំពីការប្រើប្រាស់ប្រាក់កម្ចី ស្វែងយល់អំពីស្ថានភាពមុខរបររបស់អតិថិជន និងមានវិធាន ការណ៍ដោះស្រាយទាន់ពេលវេលាលើករណីអតិថិជនដែលមានបញ្ហា ដោយពិគ្រោះជាមួយអនុប្រធានសាខា ប្រធានប៉ុស្តិ៍ សេវា រឺ ប្រធានសាខា
  • ធានានូវការអនុវត្តន៍ការងារប្រចាំថ្ងៃអោយបានត្រឹមត្រូវទៅតាមគោលការណ៍ នីតិវិធី និងបទញ្ញត្តិផ្សេងៗរបស់គ្រឹះស្ថាន
Posting Date :
May-18-2012
Closing Date :
May-31-2012
How to apply :

បេក្ខជនមានចំណាប់អាចមកទទួលទំរង់ពាក្យសុំបំរើការងានៅការិយាល័យស្នាក់ការឥណទានពលរដ្ឋរុងរឿង ដែលនៅជិតលោកអ្នក និងភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប(CV) លិខិតអម (Cover Letter) និងសញ្ញាបត្រ រួចផ្ញើមកកាន់អាសយដ្ឋានណាមួយ ដូចខាងក្រោម៖

        - ការិយាល័យកណ្តាល៖ ផ្ទះលេខ៥៤ ផ្លូវសហព័ន្ធរុស្សី(១១០) សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖០២៣ ៦៣ ៦៤ ១២៥  ។
        - សាខាស្អាង៖ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ លេខទូរស័ព្ទ៖ ០២៤ ៦៣ ៦៤ ១២៦ ។
        - សាខាទ្រាំង៖ ភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ លេខទូរស័ព្ទ៖ ០៣២ ៦៣ ៦៤ ១២៧ ។
        - សាខាបាត់ដំបង៖ ភូមិព្រែកអញ្ចាញ ឃុំអូចារ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លេខទូរស័ព្ទ៖០៥៣ ៦៣ ៤៤ ៤២៨។

កាលបរិច្ឆេទឈប់ទទួលពាក្យត្រឹម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ៥:០០ល្ងាច បេក្ខជនដែលមានទីលំនៅនៅក្នុងតំបន់ប្រតិបត្តិការត្រូវបានផ្តល់អាទិភាព បេក្ខជនដែលជាប់នៅក្នុងការជ្រើសរើសប៉ុណ្ណោះ នឹងត្រូវបានទាក់ទង សំរាប់ការធ្វើសំភាសន៍។

Contact Detail :
Name : Intean Poalroath Rongroeurng Ltd.
Mobile :
Tel : 023 636 41 25
Fax :
Email : sokhom@iprmfi.com
Address : # 54, Russian Confederation Blvd (Street 110), Sangkat Phsar Depo III, Khan Toul Kork, Phnom Penh
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L