logo
find-us-on-facebook
Job Announcement

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា “ រ៉ាក់ ”
Job Title : ឆ្មប (Midwife)
Location : Phnom Penh,Sihanoukville
Vacancy Type : Health/Medical
Education : All levels
Number of Hirelings : 3
Introduction :

អង្គការថែទាំសុខភាពគ្រួសារកម្ពុជា “ រ៉ាក់ ” គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ កំពុងធ្វើការផ្ដោតលើសេវាសុខភាពគ្រួសារ ដែលរួមមាន សុខភាពបន្ដពូជ និងសុខភាពផ្លូវភេទ សុខភាពមាតា កុមារ និងយុវវ័យ និង មេរោគអេដស៍/ជំងឺអេដស៍។ បច្ចុប្បន្នអង្គការរ៉ាក់កំពុងធ្វើការងារទាំងនេះនៅតាមបណ្ដាខេត្ដ-ក្រុងមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្ដព្រះសីហនុ ខេត្ដកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត បាត់ដំបង សៀមរាប ប៉ៃលិន កំពង់ស្ពឺ ស្វាយរៀង មណ្ឌលគីរី និងកោះកុង ។ អង្គការត្រូវការជ្រើសរើសបុគ្គលិកចំនួន៣រូបដើម្បីបំរើការងារ នៅគ្លីនិកខេត្ដព្រះសីហនុ និងគ្លីនិកក្រុងភ្នំពេញដូចខាងក្រោមៈ

ឆ្មប  (Midwife)

(ចំនួន១រូបនៅខេត្តព្រះសីហនុនិង២រូបនៅក្រុងភ្នំពេញ)

Job Requirement :

មានសញ្ញាប័ត្រឆ្មបមធ្យម ដោយមានការបណ្ដុះបណ្ដាលអំពីការពន្យារកំណើត។ មានបទពិសោធន៍យ៉ាងតិច ០៣ ឆ្នាំផ្នែក បច្ចេកទេសឆ្មប ដោយមានចំណេះដឹងបន្ថែមផ្នែក សេវាពន្យារកំណើត និងការពិនិត្យព្យាបាលជំងឺកាមរោគ។ មានចំណេះដឹង ផ្នែកភាសារអង់គ្លេសអាចប្រើការបាន។ មានជំនាញទំនាក់ទំនងល្អ ។ មានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ និងមានភាពបត់ បែនទៅតាមតម្រូវការរបស់អតិថិជន ។ មានឆន្ទៈអាចធ្វើការលើសម៉ោងកំណត់។ បើមានបទពិសោធន៍ផ្នែកផ្ដល់ប្រឹក្សាទៀត កាន់តែប្រសើរ ។ មានឆន្ទៈចង់យល់ដឹង និងអនុវត្ដសិទ្ធិសុខភាពបន្ដពូជ ។

Job Duties :

ផ្ដល់សេវាពន្យារកំណើត ថែទាំផ្ទៃពោះមុន និងក្រោយសំរាល ព្យាបាលជំងឺកាមរោគ ផ្ដល់ប្រឹក្សា និងអប់រំអំពីសុខភាពបន្ដពូជ ដល់អតិថិជនដែលមករកសេវានៅគ្លីនិកក្រោមការគ្រប់គ្រងរបស់ប្រធានគ្លីនិក។

Posting Date :
May-21-2012
Closing Date :
May-30-2012
How to apply :

- បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញបំពេញទម្រង់ស្នើសុំធ្វើការងាររបស់អង្គការរ៉ាក់ និង ភ្ជាប់ជាមួយនូវប្រវត្ដិរូបសង្ខេប ឯកសារពាក់ព័ន្ធ និងរូបថត (៤ x ៦) ចំនួន១សន្លឹក  និងឈ្មោះអ្នកធានាចំនួន៣នាក់ មកកាន់ការិយាល័យបុគ្គលិកអង្គការរ៉ាក់ នៅស្នាក់ការកណ្ដាល ផ្ទះ លេខ១៥ផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ អ៊ីម៉ែល jobs@rhac.org.kh    ឬ នៅគ្លីនិកអង្គការរ៉ាក់ខេត្ដព្រះសីហនុនិង នៅក្រុងភ្នំពេញ។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ៣០ ខែ ឧសភា ២០១២ វេលាម៉ោង ៥ល្ងាច មានតែបេក្ខជន បេក្ខនារី ដែលបានជ្រើសរើសប៉ុណ្ណោះនឹងត្រូវអញ្ជើញមកសំភាសន៍។ ឯកសារ និងពាក្យដែលបានដាក់មកមិនអាចដកវិញបានទេ   ព័ត៌មាននេះអាចមើលក្នុងគេហទំព័រៈ www.rhac.org.kh

Contact Detail :
Name : អង្គការថែទាំសុខភាពគ្រួសារកម្ពុជា “ រ៉ាក់ ”
Mobile :
Tel :
Fax :
Email : jobs@rhac.org.kh
Address : # 15, Street # 317, Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
Web Site : www.rhac.org.kh

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L