logo
find-us-on-facebook
Job Announcement

Krousar Thmey
Job Title : Various Positions
Location : Kampong Cham,Siem Reap
Vacancy Type : Educate/Train/Teaching
Education : All levels
Introduction :

អង្គការគ្រួសារថ្មី គឹជាមូលនិធិខ្មែរទី១ ដែលជួយកុមារទីទ័លក្រនៅប្រទេសកម្ពុជា។ អង្គការគ្រួសារថ្មី ត្រូវការជ្រើសរើសគ្រូបង្រៀនដូចខាងក្រោម៖

១. គ្រូបង្រៀនចំនួន ៦ រូប ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់ភ្នំពេញថ្មី (គ្រូគណិតវិទ្យា ១រូប, គ្រូវិទ្យា-សាស្រ្តអនុវត្ត១រូប, គ្រូកម្រិតបឋម២រូប,​ គ្រូភាសាអង់គ្លេសក្រៅម៉ោង១រូប និងគ្រូមតេយ្យ ១រូប)

២. គ្រូបង្រៀនចំនួន ២ រូប ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់សៀមរាប (គ្រូភាសាអង់គ្លេស ១រូប និងជំនួយការនាយកសាលា ១រូប)

៣. គ្រូបង្រៀនចំនួន ២ រូប ប្រចាំនៅសាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម ( គ្រូភូមិប្រវត្តិ ១រូប និងគ្រូបចេ្ចកទេស IT ១រូប)

Job Requirement :
  • មានសញ្ជាតិខ្មែរ
  • មានសញ្ញាបត្រគរុកោសល្យ និងសញ្ញាបត្រដែលពាក់ព័ន្ធទៅនឹងជំនាញបច្ចេកទេស
  • មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ក្នុងការបង្រៀន
  • មានទំនាក់ទំនងល្អជាមួយកុមារ និងយុវជន
  • មានចិត្តអំណត់អត់ធន់ និងខិតខំប្រឹងប្រែងចំពោះការងារ
  • មានទំនួលខុសត្រូវខ្ពស់ និងស្មោះត្រង់ចំពោះការងារ
  • មានសមត្ថភាពខ្ពស់ក្នុងការធ្វើការងារជាក្រុម និងសហការជាមួយបុគ្គលិក ហើយមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រង
  • មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា
Job Duties :
  • បង្រៀនកុមារពិការភ្នែក ឬកុមារគថ្លង់ទៅតាមកាលវិភាគដែលកំណត់ដោយនាយកសាលា
  • ធ្វើកិច្ចតែងការបង្រៀនគ្រប់មុខវិជ្ជា ឬតាមមុខវិជ្ជាជំនាញបច្ចេកទេស
  • ស្វែងរកវិធីសាស្ត្រ និងសម្ភារៈដែលសមស្របដើម្បីបង្រៀនកុមារពិការភ្នែក ឬកុមារគថ្លង់
  • រៀបចំកិច្ចការផ្ទះ និងលំហាត់សម្រាប់កុមារ
  • រៀនវិធីសាស្ត្រជាក់លាក់ដើម្បីបង្រៀនកុមារពិការភ្នែក ឬកុមារគថ្លង់កំឡុងពេលបណ្តុះបណ្តាល
  • គ្រប់គ្រងកុមារទាំងនៅក្នុង និងក្រៅថ្នាក់រៀន និងរៀបចំកាលវិភាគបង្រៀនទាំងនៅក្នុងគ្រួសារថ្មី និងនៅសាលារដ្ឋ
  • ថែទាំតុបតែងនៅក្នុងថ្នាក់រៀន និងអប់រំកុមារ
  • គោរពគោលនយោបាយការពារកុមារ និងគោលនយោបាយនានារបស់អង្គការគ្រួសារថ្មី

អត្ថប្រយោជន៍៖

  • ប្រាក់បៀវត្សប្រចាំខែ អាស្រ័យលើចំណេះដឹង និងបទពិសោធន៍
  • អាហារូបត្ថម្ភផ្តល់ដោយសាលា
  • ប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ(៥០%) ពិធីបុណ្យភ្ជុំបិណ្ឌ(៥០%) និងប្រាក់សុខភាព
Posting Date :
October-23-2014
Closing Date :
October-31-2014
How to apply :

បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមយកប្រវត្តិរូបរបស់ខ្លួន ភ្ជាប់ជាមួយលិខិតចំណាប់អារម្មណ៍ (មិនលើសពី ២ ទំព័រ) និងឯកសារ ដែលពាក់ព័ន្ធមកដាក់នៅអាសយដ្ឋានដូចខាងក្រោម៖

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់ភ្នំពេញថ្មី ផ្ទះលេខ៤៥៩ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់បាត់ដំបង៖ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់សៀមរាប៖ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

- សាលាកុមារពិការភ្នែក ឬកុមារគថ្លង់កំពង់ចាម៖ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ឬតាមរយៈអ៊ីមែល hr@krousar-thmey.orgព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០៧៧ ៥៨​ ១៧ ​២០។

សម្គាល់៖  បេក្ខជនត្រូវសរសេរបញ្ជាក់ពីមុខងារ និងទីកន្លែងដែលខ្លួនចង់បម្រើការអោយបានច្បាស់លាស់នៅក្នុងប្រវតិ្តរូប ឬលិខិតចំណាប់អារម្មណ៍របស់ខ្លួន។ ឧទាហរណ៍៖ គ្រូវិទ្យាសាស្រ្តអនុវត្ត ប្រចាំនៅសាលាកុមារពិការភ្នែក

ឬកុមារគថ្លង់ភ្នំពេញថ្មី។

Contact Detail :
Name : Krousar Thmey
Mobile : 077 58 17 20
Tel :
Fax :
Email : hr@krousar-thmey.org
Address : ផ្ទះលេខ៤៥៩ ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L