របៀបដាក់ពាក្យៈបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍សូមយកប្រវតិ្តរូប និងពាក្យសុំបំពេញការងារដោយ ភ្ជាប់មកជាមួយនូវសញ្ញាបត្រ និងព្រឹត្តបត្រពិន្ទុ១សន្លឹក(បញ្ជាក់ពីសាលាខេត្ត/រាជធានី) រូបថត(៤x៦)១សន្លឹក សៀវភៅ គ្រួសារថតចំលង១សន្លឹក និងលិខិតបញ្ជាក់ផ្សេងៗប្រសិនបើបេក្ខជនធ្លាប់បំពេញការងារពីមុន។ បេក្ខជនអាចដាក់ពាក្យនៅតាមការិយាយល័យសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកេ្រឌីតដែលនៅជិតលោកអ្នក ឬបេក្ខជនអាចEmail ប្រវត្តិរូបជា(Soft Copy) និងបង្ហាញពីចំណាប់អារម្មណ៍មកកាន់អាស័យដ្ឋានខាងក្រោម។(ពុំចាំបាច់Scanសញ្ញាបត្រឬវិញ្ញា បនបត្រភ្ជាប់ជាមួយEmail ទេ)។
ការិយាល័យកណ្តាល: អគារលេខ៧១ ផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាខាក្រុងសៀមរាបៈ ផ្ទះលេខ២៩ ក្រុមទី៤ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
កាលបរិច្ឆេទឈប់ទទួលពាក្យៈ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១២:ថ្ងៃត្រង់។
ក្រេឌីត ផ្តល់ឱកាសការងារស្មើគ្នាដល់បេក្ខជន បេក្ខនារី ដោយប្រកាន់ជំហរ អព្យាក្រឹត មិនលំអៀង មានតម្លាភាព មិនប្រកាន់រើសអើងភេទ ពណ៌សម្បុរពិការភាព សាសនា និន្នាការនយោបាយនិងស្ថានភាពអាពាហ៍ពិពាហ៍។