• តាមដានភ្ញៀវដើម្បីធានាឲ្យបានថា ភ្ញៀវបានពិសារអាហារដោយសេចក្ដីរីករាយ និងចាត់វិធានការដើម្បីកែសម្រួលកំហុសប្រសិនបើមានកើតឡើង។
• ទទួលប្រាក់ពីភ្ញៀវ។
• ទទួលរាល់ការកម្មង់របស់ភ្ញៀវ, ចងចាំរាល់ការកម្មង់ និងវាយបញ្ជូនចូលទៅអោយចុងភៅ។
• ត្រួតពិនិត្យមុខម្ហូប និងតម្លៃពន្ធក្នុងវិក័យប័ត្រ។
• លើកម្ហូប និងភេសជ្ជៈជូនភ្ញៀវ។
• ណែនាំបញ្ជីមុខម្ហូបជូនភ្ញៀវ និងឆ្លើយសំនួរដែលទាក់ទងនឹងមុខម្ហូប ភេសជ្ជៈ ធ្វើការណែនាំមុខម្ហូបនៅពេលដែលភ្ញៀវត្រូវការ។
• សំអាតតុបន្ទាប់ពីភ្ញៀវបានបរិភោគរួចរាល់។
• រៀបចំភេសជ្ជៈទាំងក្ដៅ ទាំងត្រជាក់ជូនភ្ញៀវ។
• ត្រៀមកន្លែងដាក់ម្ហូប ឬកន្លែងបរិភោគរបស់ភ្ញៀវ និងរៀបចំសំរាប់វេនបន្ទាប់។
• បញ្ជាក់ប្រាប់ភ្ញៀវពីមុខម្ហូបពិសេសប្រចាំថ្ងៃ។
• ណែនាំពីបញ្ជីមុខម្ហូប និងបង្ហាញពីគ្រឿងទេសន៍ គ្រឿងផ្សំ និងរបៀបចម្អិននៃម្ហូបនីមួយៗ។
• ប្រមូលចាន និងកែវពីតុរបស់ភ្ញៀវ និងជញ្ជូនទៅកន្លែងលាងសំអាត។
• ជួយបុគ្គលិកទទួលភ្ញៀវក្នុងការទទួលទូរស័ព្ទភ្ញៀវ, ទទួលស្វាគមន៍ភ្ញៀវ, រៀបចំតុ និងថ្លែងអំណរគុណភ្ញៀវ។
• ធ្វើការបោសសំអាត ជូតសំអាត បូមធូលីចេញពីព្រំ ប្រមូលសំរាម និងលាងសំអាតបន្ទប់ទឹក (ពេលចាំបាច់)។
• ជូនភ្ញៀវចូលតុអង្គុយ។
• ចាក់បន្ថែមកំប៉ុងអំបិល ម្រិច ស្ករ គ្រឿងទេសផ្សេងៗ និងក្រដាសជូតមាត់។