HGB Group is a private local Cambodian investment and holding company specializing in automotive, F&B, retail and luxury goods by bringing internationally renowned brands to the country.
• គោរពតាមការរៀបចំរបស់ប្រធានផ្នែកគ្រប់គ្រងទូទៅ(supervisor) អោយបានត្រឹមត្រូវ រហ័សរហួន និងដឹកនាំបុគ្គលិករត់តុដទៃទៀតបំពេញកិច្ចការតាមមុខងារ។ • គោរពតាមការកំណត់ថ្នាក់លើ បែងចែកការងាររត់តុដល់បុគ្គលិកផ្សេងទៀតអោយបានសមស្រប។ • គោរពតាមតួនាទីការងាររបស់ខ្លួនអោយបានត្រឹមត្រូវ និងត្រៀមអោយបានល្អរួចជាស្រេចមុនពេលបើកភោជនីយដ្ឋាន។ • ពិនិត្យរាល់មុខម្ហូបដែលភ្ញៀវបានកម្មង់ និងចំនួនចាននៃមុខម្ហូបអោយបានត្រឹមត្រូវ ។ • ត្រួតពិនិត្យគ្រឿងផ្សំផ្សេងៗ និងសំភារៈសម្រាប់ប្រើប្រាស់មុនពេលចាប់ផ្តើមបើកភោជនីយដ្ឋាន។ • មានទំនាក់ទំនងល្អជាមួយបុគ្គលិកគ្រប់ផ្នែក។ • នៅពេលបើកភោជនីយដ្ឋាន ចាំបាច់ត្រូវទទួលខុសត្រូវលើការកម្មង់ទិញ ដោយគ្រប់គ្រងអោយបាននូវការលើកម្ហូបតាមលំដាប់លំដោយនៃការកម្មង់ទិញ ធ្វើយ៉ាងណាអោយលឿន និងភ្ញៀវ ពេញចិត្ត។ • នៅពេលចប់ម៉ោងការងារ ត្រួតពិនិត្យលើតំបន់ការងាររបស់ខ្លួន ដោយបិទម៉ាស៊ីនចម្អិន អគី្គសនី ប្រមូលកាកសំណល់ដែលសេសសល់ និងចានកែវផ្សេងៗអោយបានល្អ ផ្ទេរការងារជាមួយបុគ្គលិកម៉ោងបន្ទាប់អោយបានត្រឹមត្រូវល្អ។ • បំពេញការងារដែលថ្នាក់លើបានប្រគល់អោយផ្សេងទៀត និងជួយការងារបុគ្គលិកផ្សេងទៀត។