logo
find-us-on-facebook
Job Announcement

KREDIT MFI
Job Title : មន្ត្រីប្រតិបត្តិទំនាក់ទំនងអតិថិជន​ (Customer Relation Executive) 04 Positions
Location : Phnom Penh,Siem Reap
Vacancy Type : Business Administration,Communications,Economics
Education : All levels
Introduction :

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតជាគ្រឹះស្ថានគ្រីស្ទានបានចាប់បដិសន្ធិក្នុងឆ្នាំ1993 ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់លទ្ធភាពដល់ប្រជាជនក្រីក្រដែលសកម្មក្នុងផែ្នកសេដ្ឋកិច្ច ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ តាមរយៈសេវាកម្មផ្តល់ប្រាក់ឲ្យខ្ចី សេវាកម្មទទួលប្រាក់បញ្ញើសន្សំ សេវាកម្មផ្ទេរប្រាក់ក្នុងស្រុក និង សេវាកម្មATM&CDM ដែលប្រកបដោយជំនឿទុកចិត្តនិងមាននិរន្តរភាព។ ដើម្បីឆ្លើយតបនឹងការរីកចំរើនព្រមទាំងការពង្រីកតំបន់ប្រតិបត្តិការបន្ថែម គ្រឹះស្ថានត្រូវការជ្រើសរើសបុគ្គលិកបំរើការងារក្នុងមុខតំណែងនិងទីតាំងដូចខាងក្រោម៖

  • មុខតំណែង: មន្ត្រីប្រតិបត្តិទំនាក់ទំនងអតិថិជន(Customer Relation Executive)
  • ភូមិភាគ/សាខា: ភ្នំពេញ, សៀមរាប
  • កន្លែងបម្រើការងារ: សាខាមានជ័យ , សាខាពោធិ៍សែនជ័យ, សាខាទួលគោក, សូត្រនិគម
Job Requirement :
  • ត្រូវមានកំរិតវប្បធម៌យ៉ាងហោចណាស់ថ្នាក់បរិញ្ញាប័ត្រ​ជំនាញខាងផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬបរិញ្ញា ប័ត្រ​ដែល​មាន​តំលៃស្មើ។
  • មានបទពិសោធន៍ផ្នែកទំនាក់ទំនង លក់ ទីផ្សារ ឬខាង​មីក្រូហិរញ្ញវត្ថុយ៉ាងតិច១ឆ្នាំ។
  • ប្រើប្រាស់ភាសារអង់គ្លេសបាន។
  • គាំទ្រដោយឥតងាករេនូវទស្សនៈវិស័យ​ និង​បេសក កម្ម​របស់​ក្រេឌីត។
  • ​ស្មោះត្រង់ មានប្រវត្តិរូបល្អ អាកប្បកិរិយាល្អ រូសរាយ​រាក់ទាក់​តែមានលក្ខណៈហ្មត់ចត់ និងប្រាកដប្រជា។
  • មានជំនាញប្រាស្រ័យទាក់ទងទាំងមជ្ឈដ្ឋានខាងក្នុង និង​ខាងក្រៅ។
  • មានចិត្តអត់ធ្មត់ និងស្រលាញ់ការងារដែលប្រគល់ជូន​ហើយ​​​មានឆន្ទះបំរើ​អតិថិជនក្រីក្រ ដែលក្រេឌីតកំពុង តែ​ផ្តល់សេវា​​កម្មជូន។
  • មានភាពវៀងវៃក្នុងការដោះស្រាយបញ្ហា និងមាន គំនិត​ឆ្នៃប្រឌិត។
  • មានជំនាញប្រើប្រាស់កំព្យូទ័រផ្នែករដ្ធបាលដូចជា Word, Excel, PowerPoint, Internet និង E-mail បាន។
Job Duties :
  • បង្កើនបរិមាណលក់សេវាកម្ម បញ្ញើ-សន្សំអោយសម្រេចបាន​តាមផែនការប្រចាំឆ្នាំ។
  • ជាអ្នកតំណាងស្ថាប័នក្នុងការប្រឹក្សាយោបល់​ដើម្បីស្វែងរក តម្រូ​វ​ការ​ពិតប្រាកដ​ និងសម្របសម្រួល ផ្តល់ដំណោះស្រាយ​សមស្រប​​ជូនអតិថិជន ឬបុគ្គលិកពេលមាន​បញ្ហាពាក់ព័ន្ធ ការលក់។
  • ត្រូវមាន និងតាមដាននូវព័ត៌មានបម្រែបម្រួលពីស្ថានភាពទីផ្សារគូប្រកួតប្រជែងលើវិស័យសេវាហិរញ្ញវត្ថុ។
  • ធ្វើផែនការយុទ្ធសាស្រ្តលក់សេវាកម្មបញ្ញើ-សន្សំជាមួយ​ប្រធាន​សាខា ប្រធានភូមិភាគ និងនាយកដ្ឋានផ្នែកលក់​។
  • ចុះជួបអតិថិជនដោយផ្ទាល់ដើម្បីលក់សេវាកម្មបញ្ញើសន្សំ។
  • សហការជាមួយមន្ត្រីរដ្ឋបាលសាខា និងប្រធានសាខាដើម្បីត្រួត​ពិនិត្យ និងរក្សាឲ្យបានត្រឹមត្រូវនូវរាល់សំភារៈផ្សព្វផ្សាយ​ទាំងអស់ និងត្រូវប្រាកដថាមានគ្រប់ចំនួនមុនពេលដល់ថ្ងៃចាប់ផ្តើមចុះផ្សព្វផ្សាយ។
  • ជ្រើសរើស​គោលដៅ និង​ចុះជួបផ្សព្វផ្សាយជាក្រុមធំ​ដោយ មាន​ការ​ចូលរួមពីប្រធានមន្ត្រីឥណទាន និងមន្ត្រីឥណទាន។
  • ផ្តល់ប្រឹក្សា និងបញ្ចុះបញ្ចូលអតិថិជន​ឲ្យប្រើប្រាស់​សេវាកម្ម​ផ្សេងៗ​​ទៀតរបស់ក្រេឌីត។
  • តាមដាន និងកែតម្រូវលើដំណើរការលក់ជាប្រចាំក្នុងសាខាសាមីដោយធ្វើរបាយការណ៍ជូនប្រធានសាខា ប្រធានភូមិភាគ និងនាយកដ្ឋានលក់ជារៀងរាល់ប្រចាំខែ។
  • ប្រមូលព័ត៌មាន និងចូលរួមផ្តល់យោបល់ពីស្ថានភាពទីផ្សារគូប្រកួតប្រជែងរួចរាយការណ៍មកប្រធានគ្រប់គ្រង​ដែល ពាក់ព័ន្ទ​ឲ្យ​បាន​ទាន់ពេលវេលា។
  • សិក្សាស្វែងយល់នូវរាល់ហានិភ័យនឹងអាចកើតមានលើដំណើរ​ការណ៍លក់​សេវាកម្មនានា​​ រួចរាយការណ៍មកប្រធាន គ្រប់គ្រងដែលពាក់ព័ន្ទដើម្បីចាត់ចែង រៀប​ចំ ​វិធានការ ការពារ និងទប់ស្កាត់​​ឱ្យបានទាន់ពេលវេលា។
  • សហការជាមួយបណ្តាភ្នាក់ងារផ្សព្វផ្សាយនានាក្នុងតំបន់ប្រតិបត្តិការខ្លួនមានដូចជាស្ថានីយ៌ទូរទស្សន៍ វិទ្យុ ការសែត ទស្សនាវដ្ដី ដើម្បីពង្រឹងលើផ្នែកផ្សព្វផ្សា។ល។
  • បំពេញកិច្ចការងារផ្សេងទៀតតាមការចាត់តាំង​របស់ ​ប្រធាន សាខា ប្រធានភូមិភាគ និងនាយកដ្ឋានលក់ និងថ្នាក់មាន សមត្ថកិច្ចក្នុង​ក្របខណ្ឌភារៈកិច្ចការងាររបស់ក្រេឌីត។
Posting Date :
July-23-2016
Closing Date :
July-29-2016
How to apply :

ក្រេឌីតផ្តល់ជូនបុគ្គលិកពេញសិទិ្ធនូវប្រាក់បៀវត្សដែលសមស្របតាមទីផ្សារការងារ បទពិសោធន៍ការងារនិងសក្តានុពលរបស់បេក្ខជន។ ក្រៅពីប្រាក់បៀវត្សក្រេឌីតមានអត្ថប្រយោជន៍ផ្សេងៗដូចជា៖
ប្រាក់រង្វាន់ប្រចាំខែ ប្រចាំឆ្នាំ
ប្រាក់ខែទី១៣ និងបុណ្យភ្ជុំបិណ្ឌ
ការធានារ៉ាប់រងគ្រោះថ្នាក់ដល់ជីវិត២៤ម៉ោង
ប្រាក់សុខភាពប្រចាំខែ
ប្រាក់សោធននិវត្តន៍ ឬប្រាក់ពេលលាឈប់ពីការងារ
ប្រាក់ចំណងដៃអាពាហ៍ពិពាហ៍
ផ្តល់ប្រាក់កម្ចីជូនបុគ្គលិក
ការឈប់សំរាកសាធារណៈអនុលោមតាមអនុក្រឹត្យ និងការឈប់សំរាកប្រចាំឆ្នាំ
ធ្វើការចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍
ផ្តល់ឯកសណ្ឋានការងារ
ផ្តល់អាហារូបករណ៍សិក្សាជូនបុគ្គលិកតាមមុខតំណែង។ របៀបដាក់ពាក្យៈបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍សូមយកប្រវតិ្តរូប និងពាក្យសុំបំពេញការងារដោយ ភ្ជាប់មកជាមួយនូវសញ្ញាបត្រ និងព្រឹត្តបត្រពិន្ទុ១សន្លឹក(បញ្ជាក់ពីសាលាខេត្ត/រាជធានី) រូបថត(៤x៦)១សន្លឹក សៀវភៅ គ្រួសារថតចំលង១សន្លឹក និងលិខិតបញ្ជាក់ផ្សេងៗប្រសិនបើបេក្ខជនធ្លាប់បំពេញការងារពីមុន។ បេក្ខជនអាចដាក់ពាក្យនៅតាមការិយាយល័យសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកេ្រឌីតដែលនៅជិតលោកអ្នក ឬបេក្ខជនអាចEmail ប្រវត្តិរូបជា(Soft Copy) និងបង្ហាញពីចំណាប់អារម្មណ៍មកកាន់អាស័យដ្ឋានខាងក្រោម។(ពុំចាំបាច់Scanសញ្ញាបត្រឬវិញ្ញា បនបត្រភ្ជាប់ជាមួយEmail ទេ)។
ការិយាល័យកណ្តាល: អគារលេខ៧១ ផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សាខាក្រុងសៀមរាបៈ ផ្ទះលេខ២៩ ក្រុមទី៤ ភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

កាលបរិច្ឆេទឈប់ទទួលពាក្យៈ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១២:ថ្ងៃត្រង់។
ក្រេឌីត ផ្តល់ឱកាសការងារស្មើគ្នាដល់បេក្ខជន បេក្ខនារី ដោយប្រកាន់ជំហរ អព្យាក្រឹត មិនលំអៀង មានតម្លាភាព មិនប្រកាន់រើសអើងភេទ ពណ៌សម្បុរពិការភាព សាសនា និន្នាការនយោបាយនិងស្ថានភាពអាពាហ៍ពិពាហ៍។

Contact Detail :
Name : KREDIT MFI
Mobile :
Tel :
Fax :
Email : sengheat_ngan@kredit.com.kh / CC: sann_yip@kredit.com.kh
Address : Head Office: #71, Street 163, Sangkat Toul Svay Prey I, Khan Chamkarmorn, Phnom Penh #29 Group4, Takoul Village, Svay Dangkum Commune, Siem reap district, Siem Reap
Web Site : www.kredit.com.kh

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L