logo
find-us-on-facebook
Job Announcement

Amret
Job Title : មន្ត្រីសន្សំ
Location : Battambang,Kampong Cham,Kampong Speu,Kandal,Prey Veng,Sihanoukville
Vacancy Type : Accounting / Finance,Business Administration,Sales / Marketing,Economics
Education : All levels
Introduction :

អំពី “អម្រឹត”
អម្រឹត ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុទូលំទូលាយដើម្បីបំពេញតម្រូវការរបស់អតិថិជន និងសហគមន៍។ អម្រឹត មានការប្តេជ្ញាចិត្តខ្ពស់ និងមានយុទ្ធសាស្រ្តអាជីវកម្មរយៈពេលវែង ដើម្បីក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

អម្រឹត បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩១ ដោយភាគទុនិកដ៏ឆ្នើមក្នុងបណ្តាថ្នាក់អន្ដរជាតិរួមមាន Advans SA, FMO, IFC, LFP, និងសមាគមបុគ្គលិកអម្រឹត (Botta)។ បច្ចុប្បន្ន អម្រឹត មានសាខាចំនួន ១៤២ ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំង ២៥ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងមានបុគ្គលិកប្រមាណ ៤.០០០នាក់ ដែលកំពុងបំរើសេវាដល់អតិថិជនច្រើនជាង ៤២២.០០០នាក់ ដោយសម្រចបាននូវប្រាក់បញ្ញើ-សន្សំចំនួន ២៥៩លានដុល្លារអាមេរិក និងប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាមេរិក ។

ឥឡូវនេះ អម្រឹត កំពុងស្វែងរកបេក្ខជនដែលមានសមត្ថភាព និងទេពកោសល្យ ក្នុងការបំពេញការងារដូចខាងក្រោម:

  • មុខតំណែង: មន្ត្រីសន្សំ 
  • ទីតាំងបម្រើការងារៈ សាខាខេត្តព្រៃវែង ០១, កណ្តាល ០២, ក្រុងសួង ០៤, កំពង់ចាម ០១, កំពង់ស្ពឺ ០១, បាត់ដំបង ០១, ព្រះសីហនុ ០១, និង ព្រែកតាម៉ាក់ ០៣ ។
Job Requirement :
  • ជានិសិ្សតកំពុងសិក្សា(យ៉ាងតិចឆ្នាំទី ២) ឯកទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍មួយឆ្នាំលើផ្នែកលក់ ឬផ្នែកទីផ្សាររឹតតែប្រសើរ
  • មានចំណេះដឹងលើការផ្សព្វផ្សាយ ទីផ្សារ ការលក់ និងសេវាកម្មអតិថិជន
  • ជាមនុស្សមានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ មានភាព​វាងវៃ និងមាន​ទិសដៅអាជីពត្រឹមត្រូវ
  • ជាមនុស្សរួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អក្នុងសង្គម
  • មានឆន្ទ:ខ្ពស់ក្នុងការបំរើការងារនៅតាមតំបន់ជនបទ
  • ជនពិការ និងបេក្ខជនដែលរស់នៅជិតទីកន្លែងបំរើការងារ ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ
Job Duties :
  • រាយការណ៍ជូន ៖​ ប្រធានសាខា
  • កំណត់អតិថិជនគោលដៅ និងរៀបចំផែនការលក់សេវាកម្មហិរញ្ញវត្ថុ(ឥណទាន សន្សំ និងផ្ទេរប្រាក់) ប្រចាំឆ្នាំ និងប្រចាំខែ
  • ស្វែងរក ទាក់ទង បញ្ចុះបញ្ចូល និងបង្ហាញ សេវាកម្មហិរញ្ញវត្ថុ ដល់អតិថិជន (ជាបុគ្គលិក និងស្ថាប័ន)
  • រៀបចំ និងសហការ ជាមួយបុគ្គលិក ផ្សេងទៀត ដើម្បីធ្វើ យុទ្ធនាការ ផ្សព្វផ្សាយ នៅតាមតំបន់គោលដៅ
  • កសាងទំនាក់ទំនងល្អជាមួយអតិថិជនសក្ដានុពល ដើម្បីចាប់យកអតិថិជនថ្មី និងថែរក្សាអតិថិជនដែលមានស្រាប់
  • តាមដាន ស៊ើបអង្កេត និងប្រមូលព័ត៌មានត្រឡប់ ពីការប្រែប្រួលទីផ្សារ៖ ឥរិយា បទ/តម្រូវការអតិថិជន និងគូរប្រកួតប្រជែង
Posting Date :
August-28-2016
Closing Date :
September-05-2016
How to apply :

លទ្ធផលសម្រាំង    ៖ ផ្ដល់ជូនតាមរយៈទូរស័ព្ទ

សំណងទូទាត់ និងអត្ថប្រយោជន៍
អម្រឹត ផ្តល់ជូនដល់បេក្ខជននូវប្រាក់បៀវត្ស ដែលមានលក្ខណៈប្រកួតប្រជែងអាស្រ័យលើចំណេះដឹង បទពិសោធន៍ និងសមត្ថភាព។ ក្រៅពីនេះ នៅមានអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា៖ កំណើនប្រាក់បៀវត្សប្រចាំឆ្នាំ ប្រាក់រង្វាន់ប្រចាំឆ្នាំ (ជាក្រុម ត្រីមាស ឬបុគ្គល) ប្រាក់លើកទឹកចិត្ត សេវាធានារ៉ាប់រង (លើសុខភាព និងគ្រោះថ្នាក់) ប្រាក់ឧបត្ថម្ភសម្រាប់ថែទាំសុខភាព ប្រាក់កម្ចី  ប្រាក់សោធននិវត្តន៍ លក្ខខណ្ឌការងារដ៏ល្អជាមួយនឹងគោលនយោបាយធនធានមនុស្សដែលសមស្របទៅនឹងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
បេក្ខជនជោគជ័យនឹងទទួលបានឱកាសច្រើនក្នុងការចូលរួមកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាការអភិវឌ្ឍសមត្ថភាពឲ្យក្លាយជាបុគ្គលិកដែលមានទេពកោសល្យរបស់ អម្រឹត។

របៀបដាក់ពាក្យ
បេក្ខជន ដែលមានចំណាប់អារម្មណ៍ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យសុំបម្រើការងារតាមរយៈប្រព័ន្ធអ៊ីនធឺណិត
 https://job.amret.com.kh/ ឬ តាមរយៈអ៊ីម៉ែល ខាងក្រោម។
ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទាក់ទងមកកាន់លេខទូរស័ព្ទរបស់យើងខ្ញុំ។

 “អភិវឌ្ឍអ្នកឆ្ពោះទៅមុខ”

Contact Detail :
Name : Amret
Mobile : 012 992 132 (Office) / 070 700 123 (Office)
Tel :
Fax :
Email : sreythuy.chhay@amret.com.kh
Address :
Web Site : www.amret.com.kh

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L