logo
find-us-on-facebook
Job Announcement

Seishors Meanchey Company
Job Title : មន្រ្តី​រដ្ឋ​បាល និង​ធន​ធាន​មនុស្ស (ចំនួន ២នាក់)
Location : Banteay Meanchey,Battambang
Vacancy Type : Admin / Supervisory,HR
Education : All levels
Introduction :

ក្រុមហ៊ុនសេះហោះមានជ័យ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលបច្ចុប្បន្នកំពុងដំណើរការអាជីវកម្មលើ២ខេត្ត បន្ទាយមានជ័យ និងបាត់ដំបង ។ ដោយមានការរីកចំរើនក្នុងអាជីវកម្ម និង ការពង្រីកទីផ្សារបន្ថែមទៀត ក្រុមហ៊ុនត្រូវការ ជ្រើសរើសបុគ្គលិកដែលមានលក្ខណះសម្បតិដូចខាងក្រោម៖

Job Requirement :
  • នបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំ
  • មានឆន្ទះ និងការលះបង់ខ្ពស់ក្នុងការងារ
  • មានទំនាក់ទំនងល្អជាមួយក្រុមការងារ
  • មានបុគ្គលមានការសម្រេចចិត្តខ្ពស់
  • អាចធ្វើការយាមការប្រចាំការពេលយប់បាន
  • មានភាពជាអ្នកដឹកនាំ គ្រប់គ្រង ចាត់ចែង
Job Duties :
  • រៀបចំឯកសារ លិខិតចេញ ចូល កត់ត្រាការប្រជុំ សំណើនានា បញ្ជីសារពើភ័ណ្ឌក្នុងឃ្លាំង និងការិយាល័យ
  • គ្រប់គ្រងការងារបុគ្គលិកក្រោមបង្កាប់ (មេឃ្លាំង សន្តិសុខ អ្នកបរិស្ថាន និងអ្នកអនាម័យ)
  • គ្រប់គ្រងឯកសារឡាន និងរៀបចំឯកសារឡានរបស់ក្រុមហ៊ុន និងបង់ពន្ធរថយន្ត
  • គ្រប់គ្រង និងពិនិត្យមើលបរិស្ថាន និងអនាម័យ / សន្តិសុខនៅក្នុងក្រុមហ៊ុន
  • ត្រួតពិនិត្យវត្តមានបុគ្គលិកកម្មករ និងម៉ាស៊ីនស្កេនមេដៃ
  • រៀបចំ ចាត់ចែង កម្មវិធីនានា នៅក្នុងក្រុមហ៊ុន និងផ្តល់ព័ត៌មាន ទៅអ្នកដែលពាក់ព័ន្ធ ឲ្យទាន់ពេល
  • រៀបចំបង្កើត និងគ្រប់គ្រង ឯកសារបុគ្គលិករួមមាន៖ ធ្វើ កិច្ចសន្យាការងារ ធ្វើប័ណ្ណសំគាល់ខ្លួន​​ និងផ្តល់​ឯកសណ្ឋានអោយបុគ្គលិក ។
  • រៀបចំប្រកាសជ្រើសរើសបុគ្គលិកតាម តម្រូវការផ្នែកនីមួយៗឲ្យទាន់ពេលវេលា
  • រៀបចំតារាងចំរ៉ាញ់បេក្ខជន កាលវិភាគសម្ភាសន៍ និងធ្វើការ ទំនាក់ទំនងទៅបេក្ខជនមកសម្ភាសន៍
  • បង្កើតកម្រងសំណួរសរសេរ សំណួរផ្ទាល់មាត់ ដោយធ្វើការយ៉ាងជិតស្និទ្ធិជាមួយផ្នែកដែលមាន​តម្រូវការ​បុគ្គលិក
  • រៀបចំរបាយការណ៍លទ្ធផលនៃការសម្ភាសន៍ រួចដាក់ជូនថ្នាក់គ្រប់គ្រងសម្រេច
  • រៀបចំឯកសារសម្រាប់បង់ពន្ធនានា និងសេវាធានារ៉ាប់រងទៅរបបបេឡាជាតិ សន្តិសុខសង្គមប្រចាំខែ​ ។
  • រៀបចំបង្កើតកាលវិភាគបណ្តុះបណ្តាល បុគ្គលិក-កម្មករ​ និងសិក្សាតម្រូវការនៃការបណ្តុះបណ្តាល​ដល់​​​បុគ្គ​លិក​កម្មករ​តាមតម្រូវការ ​។
  • បញ្ជូលព័ត៌មាន និងបំពេញបែបបទ ដាក់ទៅក្រុមហ៊ុនធានារ៉ាប់រង និងប.ស.ស. ដើម្បីទូទាត់សំណង នៅពេលដែលបុគ្គលិក-កម្មករ ជួបគ្រោះថ្នាក់ការងារ ។
  • គ្រប់គ្រងការឈប់សម្រាក ការលាឈប់  ការបញ្ចប់កិច្ចសន្យាការងារ ការតម្លើងតួនាទី នឹងបទ​វិ​ន័យ​ការ ងារ​រួមមានការៈ ព្រមានផ្ទាល់មាត់ ព្រមាន ជា លាយល័ក្ខអក្សរជាដើម
  • បង្កើតប្រព័ន្ឋទិន្នន័យមូលដ្ឋានទាក់ទងនឹងព័ត៌មានរបស់បុគ្គលិក ហើយធ្វើបច្ចុប្បន្នភាពជាប្រចាំ​ នឹងធ្វើការវាយ​តម្លៃការងារបុគ្គលិកតាមកាលវិភាគជា ទៀងទាត់។
  • ធ្វើការវាយតម្លៃជាប្រចាំទៅលើគោល ការណ៍របស់ក្រុមហ៊ុនក្នុងការសងសំណងគ្រោះថ្នាក់ការងារផ្សេងៗដល់​បុគ្គលិក-កម្មករ នឹងបណ្តាអ្នកពាក់ព័ន្ឋនានា។
  • ផ្តល់យោបល់ដល់អ្នកគ្រប់គ្រងក្នុង ការសម្រេចចិត្តពាក់ព័ន្ឋនឹងការ គ្រប់គ្រងធនធានមនុស្សអោយមាន ប្រសិទិ្ឋភាពមានដូចជា ការបណ្តុះបណ្តាល ការ លើកទឹកចិត្ត ការផ្លាស់ប្តូរតួនាទី​ ឬ​ការបញ្ឈប់​បុគ្គលិក​ជាដើម។
  • ផ្សព្វផ្សាយគោលការណ៍ និងបទ បញ្ជាផ្សេងៗរបស់ក្រុមហ៊ុនទាក់ទង នឹងផលប្រយោជន៍ លក្ខខណ្ឌការងារ  ការទទួលខុសត្រូវ  ឥរិយាបទការងារ និងសីលធម៌ រស់នៅជាដើម។ល។
  • ធ្វើការណែនាំដល់បុគ្គលិក/កម្មករ ចូលថ្មីអោយយល់ច្បាស់អំពីស្ថានភាព ការងារក្នុងរោងចក្រ គោលការណ៍ ​បទបញ្ញត្តិ និងបទដ្ឋាននានា​របស់ក្រុមហ៊ុនដែលបុគ្គលិកត្រូវប្រតិបត្តិតាម។​
  • ធ្វើផែនការថវិការដើម្បីកែលំអរវិស័យធនធាន មនុស្សអោយល្អប្រសើរដូចជាឯកសណ្ឋាន ការងារ ឧបករណ៍ ការពារសុវត្ថិភាពតាមកន្លែងការងារ ​ស្បែកជើងអនាម័យក្នុងកន្លែងផលិតកម្ម ​ពេលវេលាធ្វើការ ​ពេលវេលា​សម្រាកជាដើម។​ ល។
  • ធ្វើកិច្ចការផ្សេងៗទៀតតាមតម្រូវការ ចាំបាច់របស់ក្រុមហ៊ុន​។
Posting Date :
September-28-2016
Closing Date :
October-15-2016
How to apply :

ត៌មានសម្រាប់ការដាក់ពាក្យ
បេក្ខជន ឬបេក្ខនារីមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ដោយបញ្ជាក់ពីមុខតំណែង និងទីតាំងការងារ ឲ្យបានច្បាស់លាស់ មកកាន់ការិយាល័យ របស់យើងខ្ញុំ ឬតាមរយៈអ៊ីមែលៈ  របស់យើងខ្ញុំ ដោយប្រើពត៍មានលំអិតខាងក្រោម។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់រដ្ឋបាលទាំងពីរសាខាតាមរយៈ លេខទូរស័ព្ទរបស់យើងខ្ញុំ។

ស្រ្តីត្រូវបានលើកទឹកចិត្ត ។

Contact Detail :
Name : Seishors Meanchey Company
Mobile : 069 734 412 (Mobile) / 093 885 888 (Mobile)
Tel :
Fax :
Email : kongchannaline@shmcgroups.net
Address : Village 1, Sangkat Preah Ponlear, Krong Serei Sorphorn, Banteay Meanchey Ksach Poy Village, Sangkat Wat Kor, Battambang city, Battambang
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L