logo
find-us-on-facebook
Job Announcement

Pracheacheat Finance
Job Title : មន្ត្រីធនធានមនុស្ស និង រដ្ឋបាល (HR & Admin Officer)
Location : Phnom Penh
Vacancy Type : Admin / Supervisory,HR
Education : All levels
Introduction :

ប្រជាជាតិហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិមិនរកបា្រក់ចំណេញ ហើយបានជួយសង្គមលើគ្រប់វិស័យ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។

ប្រជាជាតិហ្វាយនែនបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីឥតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស ប្រជាពលរដ្ឋទីទ័លក្រ និងប្រជាជនគ្រប់ស្រទាប់ វណ្ណៈ កំពុងជួបការលំបាក។ ប្រជាជាតិហ្វាយនែនបានផ្តល់ប្រាក់កម្ចីជាង ៣, ០០០, ០០០ដុល្លារ (បីលានដុល្លារ) ជូនដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។

ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន “ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ” ប្រជាជាតិហ្វាយនែនបានធ្វើកំណែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយការប្រាក់ទាបជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សាឲ្យបាននូវនិរន្តរភាពរបស់ខ្លួន ហើយនាពេលបច្ចុប្បន្ននេះប្រជាជាតិហ្វាយនែនជាអង្គភាពដាច់ដោយឡែកពីមូលនិធិ ម៉េងលី ជេ. គួច។

ប្រជាជាតិហ្វាយនែនបានសន្យាធ្វើការជាគ្រឹះស្ថានហិរញ្ញវត្ថុរឹងមាំ ក្នុងការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងចម្រើនលូតលាស់ជាចលករមួយចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ប្រជាជាតិហ្វាយនែនភ្ជាប់នូវគោលការណ៍នៃភាពស្មើគ្នាក្នុង ឱកាសការងារ និងសមត្ថភាពការងារ។ 

ប្រជាជាតិហ្វាយនែន បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុង ខេត្តកណ្តាល តាកែវ និង រាជធានីភ្នំពេញហើយមានគម្រោងពង្រីកបណ្តាញប្រតិបត្តិការទៅកាន់ បណ្តាខេត្តមួយចំនួនទៀត ដូចជា ខេត្តកំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ដូច្នេះប្រជាជាតិហ្វាយនែនត្រូវការជ្រើសរើស បុគ្គលិកដូចខាងក្រោម៖

មុខតំណែង៖      
១.នាយកធនធានមនុស្សនិងរដ្ឋបាល ប្រចាំស្នាក់ការកណ្តាល (១រូប)
២.មន្ត្រីធនធានមនុស្សនិងរដ្ឋបាល ប្រចាំស្នាក់ការកណ្តាល (១រូប)

Job Requirement :
  • បានបញ្ចប់បរិញ្ញាប័ត្រផ្នែក​គ្រប់គ្រងធនធានមនុស្ស ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រង​ពាណិជ្ជកម្ម ឬសេដ្ឋកិច្ច ម្យ៉ាងវិញទៀតបើបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ត្រូវបានលើក​ទឹកចិត្ត។
  • មានបទពិសោធន៍ទាក់ទងទៅនឹងផ្នែក មីក្រូហិរញ្ញវត្ថុ ពិសេសកិច្ចការ ធនធានមនុស្ស និង​រដ្ឋបាល យ៉ាងហោចណាស់​ ២ឆ្នាំ។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office​ ។
  • មានចំណេះដឹងអាចអាន និងសរសេរភាសាអង់គ្លេស។
  • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម។
  • ទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់។
  • មានឆន្ទៈនិងសមត្ថភាពខ្ពស់ដើម្បីចាត់ចែងការងារដោយគ្មានការត្រួតពិនិត្យពីថ្នាក់ គ្រប់គ្រង។
  • ធ្វើការប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ និងប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ជាមួយ នាយកដ្ឋានដែលពាក់ព័ន្ធ។
Job Duties :
  • រៀបចំរបាយការណ៍ជូននាយកធនធានមនុស្ស និងរដ្ឋបាល។
  • ជួយរៀបចំផែនការធនធានមនុស្ស ដោយប្រើប្រាស់ផែនការអាជីវកម្មជាមូលដ្ឋាន។
  • រៀបចំ និងអនុវត្តផែនការសកម្មភាពដែលមានដូចជា ការវិភាគបទពិពណ៏នា​ការងារ ការរៀប​ចំ​​ជ្រើសរើស ការសម្រាំង ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ការ​វាយ​តម្លៃការងារ និងការតប​ស្នង។
  • ធ្វើការតម្រែតម្រងទិស និងណែនាំបុគ្គលិកថ្មី។
  • បណ្តុះវិន័យការងារ និងការធ្វើការជាក្រុម។
  • ទំនាក់ទំនងជាមួយកិច្ចការសាធារណៈ។
  • ទទួលបន្ទុកកិច្ចការដ្ឋបាលសម្រាប់ការិយាល័យកណ្តាល និងជួយសម្របសម្រួល​កិច្ចការ​​របស់​សាខា។
  • ធ្វើកិច្ចការផ្សេងទៀតដែលស្នើដោយគណៈគ្រប់គ្រង
Posting Date :
December-01-2015
Closing Date :
December-05-2015
How to apply :

អត្ថប្រយោជន៍ទទួលបាន

  • ប្រាក់បៀវត្សសមរម្យ
  • ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព
  • ប្រាក់ឧបត្ថម្ភផ្សេងៗ (ទូរស័ព្ទ…)
  • ផ្តល់សំលៀកបំពាក់ប្រចាំឆ្នាំ
  • ប្រាក់លើកទឹកចិត្តភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ
  • ទទួលការបណ្តុះបណ្តាលខាងក្នុង ឬខាងក្រៅ
  • ប្រាក់បេសកកម្ម
  • ប្រាក់សោធននិវត្តន៍
  • ការឈប់សម្រាកតាមរដ្ឋាភិបាល
  • ច្បាប់បេតុភាព និងមាតុភាព
  • ដំណើរកំសាន្តប្រចាំឆ្នាំ

របៀបនៃការដាក់ពាក្យ៖
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវត្តិរូប សង្ខេប ដោយភ្ជាប់មកជាមួយ សញ្ញាប័ត្រផ្សេងៗ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ថតចម្លងដែលមានបិទរូបថត ៤x៦ (ថតថ្មី) មកកាន់អាសយដ្ឋានផ្ទះលេខ បេ៧៨ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ
អ៊ីម៉ែល៖  ខាងក្រោម
ទូរស័ព្ទលេខ៖ 023 97 0000 / 098 449 785
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៥:០០ល្ងាច

Contact Detail :
Name : Pracheacheat Finance
Mobile : 098 449 785
Tel : 023 97 0000
Fax :
Email : jobs@pracheacheatfinance.com
Address : ផ្ទះលេខ បេ៧៨ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L