logo
find-us-on-facebook
Job Announcement
Seishors Meanchey Company
Job Title : មន្ត្រីទីផ្សារ (ចំនួន ២នាក់)
Location : Banteay Meanchey,Battambang
Vacancy Type : Sales / Marketing
Education : All levels
Introduction :

ក្រុមហ៊ុនសេះហោះមានជ័យ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានពីរសាខា បន្ទាយមានជ័យ និងបាត់ដំបង ។ ដោយមានការរីកចំរើនក្នុងអាជីវកម្ម ការពង្រីកទីផ្សារបន្ថែមទៀតនាពេលបច្ចុប្បន្ន ក្រុមហ៊ុនត្រូវការជ្រើសរើសបុគ្គលិកបន្ថែមសម្រាប់បំពេញការងារ ប្រចាំខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដូចខាងក្រាមនេះ ៖

Job Requirement :
  • មានកម្រិតសិក្សាបរិញ្ញាបត្រឡើងទៅ
  • មានបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំ
Job Duties :
  • ធ្វើផែនការ និងកាលវិភាគចុះធ្វើសកម្មភាពពង្រីក និងពង្រឹងទីផ្សារទាំងចាស់ទាំងថ្មីក្នុងតំបន់ដែល​មានសក្តារនុ​ពលក្នុងការចែកចាយផលិតផល ។
  • ធ្វើការសិក្សា ស្រាវជ្រាវ និងវិភាគទីផ្សារតាមទិដ្ឋភាពជាក់ស្ដែងនៃតំបន់ ប្រជាសាសន៍ និងភូមិសាស្រ្ត
  • ធ្វើយុទ្ធសាស្ត្រចែកចាយ និងផ្តល់សេវាគាំទ្រដល់អតិថិជនទាំងចាស់ ទាំងថ្មីប្រកបដោយប្រសិទ្ឋិភាពនឹងទំនុកចិត្ត
  • រៀបចំសម្ភារ ផ្សព្វផ្សាយប្រកបដោយភាពទាក់ទាញ និងរស់រវើកទៅតាមស្ថានភាពជាក់ស្តែង​ធានា​បានថាអតិថិជនទាំងថ្មី ទាំងចាស់ទទួលបាននូវសេវាគាំទ្រពីក្រុមហ៊ុនស្មើភាពគ្នាទៅតាមតម្រូវការ​របស់គេ
  • ធ្វើការព្យាករណ៍ក្នុងការពង្រីកទីតាំងថ្មីតាមលទ្ឋភាពជាក់ស្តែងនៃភូមិសាស្ត្រ រដូវកាល និងតម្រូវការទីផ្សារ ។
  • ធ្វើការគ្រប់គ្រងលើអតិថិជនទាក់ទងនឹងការគោរពកិច្ចសន្យា និងគោលការណ៍អាជីវកម្មដៃគូររបស់​ក្រុមហ៊ុន
  • សហការជាមួយផ្នែកដឹកជញ្ជូនដើម្បីធានាការផ្គត់ផ្គង់ទំនិញដល់អតិថិជនអោយបានទាន់ពេលវេលានិងតាម​ចំនួន​ដែលគេបញ្ជាទិញ ។
  • ធ្វើការទំនាក់ទំនងយ៉ាងសកម្មជាមួយអជ្ញាធរមូលដ្ឋាន ជនបង្គោល អាជីវករដែលមានសក្តានុពល​ក្នុងការប្រកបអាជីវកម្មដើម្បីកំនត់រកអតិថិជន​ និងទីផ្សារដើម្បីពង្រីកផលិតផលរបស់ក្រុមហ៊ុន ។
  • រៀបចំយុទ្ឋសាស្ត្រប្រកួតប្រជែងទីផ្សារជាមួយដៃគូអាជីវកម្មនានាប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ​និងសុច្ចរិតភាព
  • ពិនិត្យឡើងវិញក្នុងមួយខែ/ត្រីមាសម្តងលើសកម្មភាពទីផ្សារដែលបានអនុវត្តន៍កន្លងមកដោយធ្វើការប្រៀបធៀបទៅ​នឹងលទ្ឋផលដែលសម្រេចបាន ។
  • ស្រាវជ្រាវអំពីសកម្មភាពទីផ្សារតាមរយៈឯកសារ សៀវភៅ និងបណ្តាគេហទំព័រនានាដើម្បីបង្កើន​សមត្ថភាពក្នុង​ការរៀបចំយុទ្ឋសាស្ត្រពង្រីក​ និងពង្រឹងទីផ្សារអោយប្រកបដោយប្រសិទិ្ឋភាព ​និង​គំនិតឆ្នៃប្រឌិតខ្ពស់ ។
  • ធ្វើការវិភាគទៅលើរបត់ទីផ្សារ ហើយផ្តល់យោបល់ថ្នាក់លើដើម្បីផ្លាស់ប្តូរយុទ្ឋសាស្រ្តទីផ្សារ​និងការអភិវឌ្ឍផ្នែក​ផលិតកម្ម​ និងការគាំទ្រនានាដល់ដៃគូអាជីវកម្ម ។
  • ធ្វើការចរចាជាមួយអតិថិជនប្រកបដោយភាពវាងវៃដើម្បីទាក់ទាញអតិថិជនអោយងាកមកប្រើប្រាស់ផលិផល​ និង​សេវាកម្មរបស់ក្រុមហ៊ុនប្រកបដោយភាពជឿជាក់ ។
  • កសាងទំនុកចិត្ត និងថែរក្សាទំនាក់ទំនងល្អជាមួយអតិថិជន អាជីវករ និងបណ្តាដៃគូអាជីវកម្មនានាប្រកបដោយស្ថេរភាព និងភាពយោគយល់គ្នា ។
  • សិក្សាស្វែងយល់ពីទំនោរឧស្សាហកម្ម ការប្រកួតប្រជែងទីផ្សារតាមបែបវិទ្យាសាស្ត្រ និងការឆក់​ឪកាសដណ្តើមទីផ្សារពីគូរប្រកួតប្រកបដោយភាពសុច្ចរិត ។
  • ធ្វើការពិភាក្សារជាប្រចាំជាមួយថ្នាក់លើ ដើម្បីស្វែងរកគន្លឹះសំខាន់ៗក្នុងរៀបចំ​យុទ្ធសាស្រ្តវាតទីផ្សារ​អាជីវកម្មអោយធំទូ​លាយ នឹងប្រកបដោយសមភាពក្នុងការប្រកួតប្រជែង ។
Posting Date :
May-29-2016
Closing Date :
June-30-2016
How to apply :

បេក្ខជន ឬបេក្ខនារីមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប ដោយបញ្ជាក់ពីមុខតំណែង និងទីតាំងការងារ ឲ្យបានច្បាស់លាស់ មកកាន់ការិយាល័យ ក្រុមហ៊ុនសេះហោះមានជ័យ ដូចខាងក្រោមនេះ ៖

ការិយាល័យខេត្តបន្ទាយមានជ័យ
អាស័យដ្ឋានៈ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ 
ឬអ៊ីមែលខាងក្រោម  (ពុំចាំបាច់ភ្ជាប់សញ្ញាបត្រ ឬឯកសារផ្សេងៗមកទេ) ។
ការិយាល័យខេត្តបាត់ដំបង
អាស័យដ្ឋានៈ    ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លោក ហម ភីរ៉ាត់ 
លេខទូរស័ព្ទលេខៈ 012 / 087 866 209 
កាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦
ស្រ្តីត្រូវបានលើកទឹកចិត្ត ។

Contact Detail :
Name : Seishors Meanchey Company
Mobile :
Tel :
Fax :
Email : phirath_ham@yahoo.com / k.channaline@gmail.com
Address :
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L