logo
find-us-on-facebook
Job Announcement

Room to Read Organization
Job Title : កម្មវិធីបណ្ណាល័យ (Library Management Facilitator)
Location : Phnom Penh
Vacancy Type : Educate/Train/Teaching
Education : All levels
Introduction :

អង្គការរូមធូរីដជាអង្គការមិនមែនរដ្ឋាភិបាលមិនប្រកាន់សាសនានិងមិនរកប្រាក់ចំណេញ។យើងបំពេញការងារដោយសហប្រតិបត្តិការជាមួយ សហគមន៍មូលដ្ឋាន អង្គការនានា និង រដ្ឋាភិបាលក្នុងភាពជាដៃគូដើម្បី អភិវឌ្ឍន៍បំណិនអាន និង ទម្លាប់អានដល់កុមារនៅបឋមសិក្សា។ បច្ចុប្បន្ន យើងកំពុងធ្វើប្រតិបត្តិការក្នុងប្រទេស នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា វៀតណាម កម្ពុជា ឡាវ អាហ្រ្វិកខាងត្បូង តង់ហ្សានី និងហ្សាំបៀ។ យើងត្រូវការជ្រើសរើស បុគ្គលិកទទួលបន្ទុកការងារកម្មវិធីអំណាន (Literacy Coach) ដើម្បីបម្រើការងារពេញម៉ោង ប្រចាំស្រុក       គោលដៅរបស់អង្គការរូមធូរីដ ក្នុងខេត្តព្រៃវែង កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ តាមចំនួនដូចខាងក្រោម ៖

Job Requirement :
  • លក្ខណៈសម្បត្តិចាំបាច់ក្នុងការជ្រើសរើស ៖
    • មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបរិញ្ញាបត្រអប់រំ/គ្រប់គ្រង/សេដ្ឋកិច្ច
    • មានបទពិសោធន៍ក្នុងការប្រមូលនិងគ្រប់គ្រងទិន្នន័យ និងសរសេររបាយការណ៍យ៉ាងតិច ២ឆ្នាំ
    • មានបទពិសោធន៍ក្នុងការសម្របសម្រួលវគ្គ​បណ្តុះ​បណ្តាល​ - ធ្វើ​បទ​បង្ហាញ
    • ចេះភាសាអង់គ្លេស និងប្រើប្រាស់កុំព្យូទ័រ
    • មានម៉ូតូផ្ទាល់ខ្លួន និងអាចបើកបរម៉ូតូបានដោយខ្លួនឯងសម្រាប់​ចុះ​អនុវត្តន៍​ការងារ​តាម​សាលារៀន
  •  លក្ខណៈសម្បត្តិបន្ទាប់បន្សំ ៖
    • មានបំណងនិងឆន្ទះក្នុងការផ្លាស់ប្តូរ រៀនសូត្រនិងទទួលយកវិធីសាស្រ្តបង្រៀនថ្មីៗ
    • មានចំណូលចិត្តអាន មានការស្រលាញ់ចូលចិត្ត​កុមារ និង មាន​ជំនឿជាក់​លើ​គុណតម្លៃនៃការងារ​អប់រំ
    • មានបទពិសោធន៍​ដឹកនាំ​ប្រជុំ​ដោះស្រាយ​បញ្ហាផ្សេងៗនៅតាមសាលានិង/​ឬសហគមន៍
    • មាន​អាកប្បកិរិយា​រួសរាយ​រាក់ទាក់ សុភាពរាបសារក្នុង​ការ​ប្រាស្រ័យទាក់ទង
Job Duties :
  • ភារកិច្ចរួម
    • បុគ្គលិកទទួលបន្ទុកការងារ កម្មវិធីបណ្ណាល័យ គឺជាអ្នកអនុវត្តគម្រោង​បណ្ណាល័យ​​នៅតាមសាលាបឋមសិក្សាគោលដៅ ។ ភារកិច្ចរួមគឺធានាឱ្យបាននូវការ​បង្កើត ការគ្រប់គ្រង និង​ដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល របស់បណ្ណាល័យនៅតាមសាលារៀន​គោលដៅ ដើម្បីពង្រឹងបំណិន​និងទម្លាប់អានរបស់សិស្ស។
  • ភារកិច្ចនិងការទទួលខុសត្រូវចម្បងៗ ៖
    • គាំទ្រនិងប្រឹក្សាយោបល់ជាមួយបណ្ណារក្ស
      • គាំទ្រនិងសហការជាមួយសាលាគោលដៅក្នុងការផ្តួចផ្តើមបង្កើត​និងកែលម្អបរិស្ថានបណ្ណាល័យដែលមានស្រាប់
      • គាំទ្របណ្ណារក្សក្នុង​ការរៀនចំ និងដាក់ឱ្យដំណើរការបណ្ណាល័យនៅដើមឆ្នាំ​ឆ្នាំ​សិក្សា
    • ការងារបណ្តុះបណ្តាល
      • ចូលរួមបណ្តុះបណ្តាលសាលារៀនគោលដៅអំពី​ ការរៀបចំ និង ដឹកនាំប្រជុំមាតាសិស្ស ក្នុងការជួយកូនអានសៀវភៅ និងការប្រើប្រាស់បណ្ណាល័យ
Posting Date :
May-25-2016
Closing Date :
June-01-2016
How to apply :

ប្រាក់ខែនិងអត្ថប្រយោជន៍ទទួលបាន ៖
រូមធូរីដផ្តល់ជូនប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងៗមានភាពប្រកួតប្រជែងទៅតាមតម្លៃទីផ្សារការងារ។       ផលប្រយោជន៍រួម
មានប្រាក់ខែទី១៣ ប្រាក់សន្សំប្រចាំខែ ប្រាក់សុខភាពប្រចាំខែ ប្រាក់ថ្លៃសាំងម៉ូតូប្រចាំខែ ប្រាក់ពិនិត្យសុខភាពប្រចាំឆ្នាំ ការធានារ៉ាប់រងគ្រោះថ្នាក់និងសុខភាពសម្រាប់សាម៉ីខ្លួននិងគ្រួសារ។    ផលប្រយោជន៍ផ្សេងទៀតរួមមាន ការឈប់សម្រាកប្រចាំឆ្នាំ ការអភិវឌ្ឍសមត្ថភាព ជាដើម។ 
ការដាក់ពាក្យ ៖ 
បើបេក្ខនារី/បេក្ខជនមានចំណាប់អារម្មណ៍សូមទាញយកការព័ណ៌នាពីការងារពីគេហទំព័រ www.bongthom.com/jobs ឬស្នើសុំពីការិយាល័យអង្គការរូមធូរីដប្រចាំខេត្តឬសុំពីការិយាល័យប្រចាំប្រទេសនៅរាជធានីភ្នំពេញ។ សូមផ្ញើប្រវត្តិរូប
សង្ខេប (Resume) លិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ការងារ (Cover Letter)និងបញ្ជាក់ពីស្រុកគោលដៅដែលខ្លួនចង់
បម្រើការងារ ព្រមទាំងភ្ជាប់មកជាមួយនូវសញ្ញាបត្រផ្សេងៗដែលមានក្នុងសំបុត្របិទជិត       មកកាន់ការិយាល័យប្រចាំខេត្ត
ឬផ្ញើផ្ទាល់តាមរយៈអ៊ីម៉ែលមកនាយកដ្ឋានធនធានមនុស្សនៃអង្គការរូមធូរីដដែលមានអាសយដ្ឋានដូចខាងក្រោម៖

ការិយាល័យប្រចាំខេត្តព្រៃវែងៈ បរិវេណមន្ទីរអប់រំ យុវជន និងកីឡា ដែលស្ថិតក្នុងភូមិលេខ ២ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។ ទូរស័ព្ទៈ ០៤៣ ៦៥០ ៤៤២០/០៩២ ៣៣៦ ១៧១
ការិយាល័យប្រចាំខេត្តកំពង់ចាមៈ សាលាគរុកោសល្យ និងវិក្រឹត្យការខេត្តកំពង់ចាមដែលស្ថិតក្នុងភូមិ៦ សង្កាត់វាលវង់ 
ក្រុង/ខេត្តកំពង់ចាម។ទូរស័ព្ទៈ ០៤២ ៩៤២ ៤៣៣

ការិយាល័យប្រចាំខេត្តកំពង់ធំៈ ផ្ទះលេខ ៦៨៣ ផ្លូវលេខ ៧ ភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 
ទូរស័ព្ទៈ ០៦២ ៦៣៦ ៩៩៨
ការិយាល័យប្រចាំខេត្តបន្ទាយមានជ័យៈ បរិវេណមន្ទីរអប់រំ យុវជន និងកីឡា ដែលស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ខេត្តបន្ទាយមានជ័យ។ ទូរស័ព្ទៈ ០៥៤ ៦៣៣៣ ៦៦៥
ការិយាល័យប្រចាំប្រទេសៈ ផ្ទះលេខ ១១១ ផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទៈ ០២៣ ៨៨១ ១៦១/៨៨១ ១៧១

រូមធូរីដមានការជ្រើសរើសប្រកបដោយតម្លាភាព និងផ្តល់ឱកាសស្មើៗគ្នាដល់ បេក្ខនារី/បេក្ខជនទាំងអស់។ បេក្ខនារី/បេក្ខជនដែលមិនមានលក្ខណៈសម្បត្តិណាមួយក្នុងចំណោមលក្ខណៈសម្បត្តិចាំបាច់ខាងលើ      ហើយនិងមិនបាន
បញ្ជាក់ពីស្រុកគោលដៅដែលខ្លួនចង់បម្រើការងារ នឹងមិនត្រូវបានពិចារណាក្នុងដំណើរការជ្រើសរើសសម្រាប់ធ្វើ
សម្ភាសន៍ទេ។បេក្ខនារី/បេក្ខជនដែលមានលក្ខណៈសម្បត្តិបន្ទាប់បន្សំច្រើនចំណុចនឹងត្រូវបានផ្តល់អាទិភាព។ 
ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៦ វេលាម៉ោង ៥.០០ល្ងាច។

កម្មវិធីបណ្ណាល័យ (Library Management Facilitator)

  • ព្រៃវែង (ពារាំង) ១ នាក់
  • កំពង់ចាម(ចំការលើ កំពង់សៀម) ២ នាក់
  • កំពង់ធំ(ស្ទោង) ១ នាក់
  • បន្ទាយមានជ័យ(ព្រះនេត្រព្រះ និងមង្គលបុរី) ១ នាក់
Contact Detail :
Name : Room to Read Organization
Mobile :
Tel :
Fax :
Email : kh.hiring@roomtoread.org
Address :
Web Site : www.roomtoread.org

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L