ប្រជាជាតិហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិមិនរកបា្រក់ចំណេញ ហើយបានជួយសង្គមលើគ្រប់វិស័យ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។
ប្រជាជាតិហ្វាយនែនបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីឥតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស ប្រជាពលរដ្ឋទីទ័លក្រ និងប្រជាជនគ្រប់ស្រទាប់ វណ្ណៈ កំពុងជួបការលំបាក។ ប្រជាជាតិហ្វាយនែនបានផ្តល់ប្រាក់កម្ចីជាង ៣, ០០០, ០០០ដុល្លារ (បីលានដុល្លារ) ជូនដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។
ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន “ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ” ប្រជាជាតិហ្វាយនែនបានធ្វើកំណែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយការប្រាក់ទាបជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សាឲ្យបាននូវនិរន្តរភាពរបស់ខ្លួន ហើយនាពេលបច្ចុប្បន្ននេះប្រជាជាតិហ្វាយនែនជាអង្គភាពដាច់ដោយឡែកពីមូលនិធិ ម៉េងលី ជេ. គួច។
ប្រជាជាតិហ្វាយនែននឹងក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុនាពេលឆាប់ៗខាងមុខនេះ ក្នុងការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងចម្រើនលូតលាស់ជាចលករមួយចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ប្រជាជាតិហ្វាយនែនភ្ជាប់នូវគោលការណ៍នៃភាពស្មើគ្នាក្នុង ឱកាសការងារ និងសមត្ថភាពការងារ។
ប្រជាជាតិហ្វាយនែន បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តចំនួន៣ ស្រុកចំនួន២៤ ឃុំចំនួន៧៣ និង ភូមិចំនួន២០៣ ដែលមានសំពៀតឥណទានសរុបចំនួន ៣,៤២៩,៩៣៧ ដុល្លារអាមេរិច និងមានអតិថិជនសរុបចំនួន ១,៦៦៦នាក់។ ប្រជាជាតិហ្វាយនែនមានគម្រោងពង្រីក
បណ្តាញប្រតិបត្តិការទៅកាន់ បណ្តាខេត្តមួយចំនួនទៀត ដូចជា ខេត្តកំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ដូច្នេះប្រជាជាតិហ្វាយនែនត្រូវការជ្រើសរើសបុគ្គលិកដូចក្នុងមុខ តំណែងខាងក្រោម៖
- មន្ត្រីឥណទាន ប្រចាំសាខាភ្នំពេញ (១០រូប) និង សាខាបាទី (៥រូប)