logo
find-us-on-facebook
Job Announcement

Pracheacheat Finance
Job Title : មន្ត្រីសវនករផ្ទៃក្នុងជាន់ខ្ពស់ប្រចាំស្នាក់ការកណ្តាល (១រូប)
Location : Battambang,Kampong Cham,Kampong Chhnang,Kampong Speu,Prey Veng,Pursat
Vacancy Type : Accounting / Finance,Economics
Education : All levels
Introduction :

ប្រជាជាតិហ្វាយនែន គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិមិនរកបា្រក់ចំណេញ ហើយបានជួយសង្គមលើគ្រប់វិស័យ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។
    ប្រជាជាតិហ្វាយនែនបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីឥតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស ប្រជាពលរដ្ឋទីទ័លក្រ និងប្រជាជនគ្រប់ស្រទាប់ វណ្ណៈ កំពុងជួបការលំបាក។ ប្រជាជាតិហ្វាយនែនបានផ្តល់ប្រាក់កម្ចីជាង ៣, ០០០, ០០០ដុល្លារ (បីលានដុល្លារ) ជូនដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។
    ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន “ធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរ” ប្រជាជាតិហ្វាយនែនបានធ្វើកំណែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយការប្រាក់ទាបជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សាឲ្យបាននូវនិរន្តរភាពរបស់ខ្លួន ហើយនាពេលបច្ចុប្បន្ននេះប្រជាជាតិហ្វាយនែនជាអង្គភាពដាច់ដោយឡែកពីមូលនិធិ ម៉េងលី ជេ. គួច។
    ប្រជាជាតិហ្វាយនែននឹងក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុនាពេលឆាប់ៗខាងមុខនេះ ក្នុងការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងចម្រើនលូតលាស់ជាចលករមួយចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ប្រជាជាតិហ្វាយនែនភ្ជាប់នូវគោលការណ៍នៃភាពស្មើគ្នាក្នុង ឱកាសការងារ និងសមត្ថភាពការងារ។ 
ប្រជាជាតិហ្វាយនែន បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តចំនួន៣ ស្រុកចំនួន២៤ ឃុំចំនួន៧៣ និង ភូមិចំនួន២០៣ ដែលមានសំពៀតឥណទានសរុបចំនួន ៣,៤២៩,៩៣៧ ដុល្លារអាមេរិច និងមានអតិថិជនសរុបចំនួន ១,៦៦៦នាក់។ ប្រជាជាតិហ្វាយនែនមានគម្រោងពង្រីក
បណ្តាញប្រតិបត្តិការទៅកាន់ បណ្តាខេត្តមួយចំនួនទៀត ដូចជា ខេត្តកំពង់ស្ពឺ កំពង់ចាម ព្រៃវែង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ដូច្នេះប្រជាជាតិហ្វាយនែនត្រូវការជ្រើសរើសបុគ្គលិកដូចក្នុងមុខ តំណែងខាងក្រោម៖ 

  • មន្ត្រីសវនករផ្ទៃក្នុងជាន់ខ្ពស់ប្រចាំស្នាក់ការកណ្តាល (១រូប)
Job Requirement :
  • បានបញ្ចប់បរិញ្ញាប័ត្រផ្នែក គណនេយ្យ ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ឬសេដ្ឋកិច្ច ម្យ៉ាងវិញទៀតបើបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ត្រូវបានលើកទឹកចិត្ត
  • មានបទពិសោធន៍ទាក់ទងទៅនឹងផ្នែក មីក្រូហិរញ្ញវត្ថុ យ៉ាងហោចណាស់​ ៤ឆ្នាំ និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងយ៉ាងតិច ២ឆ្នាំ
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office​
  • មានចំណេះដឹងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អទាំងសរសេរនិងនិយាយ
  • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម
  • ទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់
  • យល់ដឹងខ្ពស់ទាក់ទងវិស័យសេដ្ឋកិច្ច មីក្រូហិរញ្ញវត្ថុ និងការប្រកួតប្រជែង
  • មានឆន្ទៈនិងសមត្ថភាពខ្ពស់ដើម្បីចាត់ចែងការងារដោយគ្មានការត្រួតពិនិត្យពីថ្នាក់ គ្រប់គ្រង
  • មានសមត្ថភាព និងអាចធ្វើការបានតាមតំបន់ជនបទ
Job Duties :
  • ការចូលរួមក្នុងការអភិវឌ្ឍនៃផែនការសវនកម្មលម្អិត, កម្មវិធីនិងនីតិវិធីសវនកម្ម
  • តាមដានដើម្បីកំណត់ភាពគ្រប់គ្រាន់នៃសកម្មភាពកែប្រែ
  • ធ្វើការពិនិត្យនៅការិយាល័យសាខា
  • រៀបចំកម្មវិធីនិងឯកសារដែលធ្វើសវនកម្ម
  • វិភាគការរកឃើញសវនកម្មក្នុងគោលបំណងដើម្បីផ្តល់អនុសាសន៍សមរម្យ
  • ការវាយតម្លៃលទ្ធផលសវនកម្មនៅសាខា ពាក់ព័ន្ធនឹងភាពត្រឹមត្រូវ និងទស្សនៈវិស័យនៃការ សន្និដ្ឋានប្រឆាំងនឹងភស្តុតាងសវនកម្មបង្គរ
  • រៀបចំរបាយការណ៍សវនកម្មជូនគណៈកម្មការសវនកម្ម​ និងក្រុមប្រឹក្សាភិបាល
Posting Date :
February-05-2016
Closing Date :
March-04-2016
How to apply :

អត្ថប្រយោជន៍ទទួលបាន

  • ប្រាក់បៀវត្សសមរម្យ
  • ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព
  • ប្រាក់ឧបត្ថម្ភផ្សេងៗ (ទូរស័ព្ទ…)
  • ផ្តល់សំលៀកបំពាក់ប្រចាំឆ្នាំ
  • ប្រាក់លើកទឹកចិត្តភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ
  • ទទួលការបណ្តុះបណ្តាលខាងក្នុង ឬខាងក្រៅ
  • ប្រាក់បេសកកម្ម
  • ប្រាក់សោធននិវត្តន៍
  • ការឈប់សម្រាកតាមរដ្ឋាភិបាល
  • ច្បាប់បេតុភាព និងមាតុភាព
  • ដំណើរកំសាន្តប្រចាំឆ្នាំ

របៀបនៃការដាក់ពាក្យ៖
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវត្តិរូប សង្ខេប ដោយភ្ជាប់មកជាមួយ សញ្ញាប័ត្រផ្សេងៗ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ថតចម្លងដែលមានបិទរូបថត ៤x៦ (ថតថ្មី) មកកាន់អាសយដ្ឋានខាងក្រោម។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី០៤ ខែ មិនា ឆ្នាំ២០១៦ វេលាម៉ោង ៥:០០ល្ងាច ហើយចំពោះមុខតំណែង មន្ត្រីឥណទាន បេក្ខជន ត្រូវយក CV មកដាក់ដោយផ្ទាល់នៅ គ្រប់ការិយាល័យរបស់ប្រជាជាតិហ្វាយនែន។

Contact Detail :
Name : Pracheacheat Finance
Mobile : 098 449 785
Tel : 023 97 0000
Fax :
Email : chendamok@prasethpheapfinance.com / tevinkim@prasethpheapfinance.com
Address : #B78, St.199, Sangkat Tumnuptoeuk, Khan Chamkarmon, Phnom Penh
Web Site : www.pracheacheatfinance.com

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L