logo
find-us-on-facebook
Job Announcement

Angkor Hospital for Children
Job Title : ជំនួយការផ្នែកទិញសម្ភារៈ
Location : Siem Reap
Vacancy Type : Assistant
Education : All levels
Introduction :

មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវសេវាថែទាំសុខភាពប្រកប ដោយគុណភាព និង ដោយឥតគិតថ្លៃដល់កុមារក្រីក្រនៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជា ។

Job Requirement :
  • សិក្សាថ្នាក់បរិញ្ញាប័ត្រ ឆ្នាំទី២ ឡើងទៅ
  • មានជំនាញក្នុងការប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ
  • មានជំនាញក្នុងការសរសេររបាយការណ៍ និងកំណត់ហេតុ
  • មានការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ និងស្រាវជ្រាវនូវអ្វីដែលថ្មី ដែលបានស្នើសុំ ឬផ្តល់​ដោយ​មន្ទីរពេទ្យ និង មានចិត្តអំណត់ អត់ធ្មត់ ចំពោះការងារ និងការទទួលខុសត្រូវ
  • ត្រូវប្រកាន់ខ្ជាប់នូវអនាម័យផ្ទាល់ខ្លួន ព្រមទាំងបុគ្គលិកជាប្រចាំ
  • មានជំនាញក្នុងការទំនាក់ទំនង និងការធ្វើការជាក្រុមខ្ពស់
  • អាចសរសេរភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ។
Job Duties :
  • ទទួលខុសត្រូវចំពោះការរៀបចំឯកសារ និងដំណើរការបញ្ជាទិញសម្ភារៈ ដោយយោងតាមគោលការណ៍ និងទម្រង់ការរបស់មន្ទីរពេទ្យ។
  • ធ្វើការទិញស្របតាមតម្រូវការគុណភាព សម្រាប់សម្ភារៈផ្គត់ផ្គង់ សេវាកម្ម និងឧបករណ៍ និងបញ្ជាទិញអនុលោមតាមលក្ខណៈបច្ចេកទេស នៅពេលដែលការស្នើសុំទិញទទួលបានការអនុម័ត។
  • រក្សាទិន្នន័យទិញសម្ភារៈឱ្យបានពេញលេញ និងថ្មីជានិច្ច (ព័ត៌មាន និងតម្លៃនៅក្នុងប្រព័ន្ធកំព្យូទ័រ)។
  • ទទួលខុសត្រូវលើការផ្ដល់ឯកសារទិញសម្ភារៈពេញលេញដល់ផ្នែកហិរញ្ញវត្ថុ ដើម្បីបង់ថ្លៃឱ្យអាជីវករ/អ្នកលក់ពាក់ព័ន្ធ។ស្វែងរកប្រភព ធ្វើការជ្រើសរើស និងចរចារទាមទាររកកញ្ចប់ទិញសម្ភារៈល្អបំផុតនៅក្នុងលក្ខខណ្ឌគុណភាព តម្លៃ ការចែកចាយ និងសេវាកម្មរបស់អ្នកផ្គត់ផ្គង់។
  • ធ្វើការយ៉ាងជិតស្និតជាមួយអ្នកគ្រប់គ្រងសារពើភ័ណ្ឌ ដើម្បីធានាថា ការចែកចាយសម្ភារៈត្រូវបានធ្វើឡើងទាន់ពេលវេលា និងតាមការបញ្ជាទិញ។
  • ទទួលខុសត្រូវក្នុងការរផ្ទៀងផ្ទាត់សម្ភារៈពេលមកដល់ និងធានាថា សម្ភារៈដែលទទួលបានគឺដូចការបញ្ជាទិញ។
  • សម្របសម្រួល និងដោះស្រាយបញ្ហាជាមួយអ្នកស្នើសុំទិញ និងអ្នកផ្គត់ផ្គង់ ប្រសិនបើមានបញ្ហា។
  • ទទួលខុសត្រូវក្នុងកាចាយវាយទិញសម្ភារៈ និងការទូរទាត់សងពីផ្នែកហិរញ្ញវត្ថុ។
  • ត្រូវប្រាកដថាអ្នកស្នើសុំទិញ ទទួលបានព័ត៌មាន និងដឹងពីដំណើរការទិញសម្ភារៈផ្គត់ផ្គង់ បានទាន់ពេល ជានិច្ច តាមរយៈការផ្ដល់ព័ត៌មានផ្ទាល់មាត់ ឬសារអេឡិចត្រូនិច។
  • រក្សាពត័មានសម្ងាត់ ដោយអនុលោមតាមគោលការណ៍របស់មន្ទីរពេទ្យ។
  • រាយការណ៍ដល់ប្រធានផ្នែកសម្រាប់បញ្ហាដែលមិនអាចអនុវត្តបានពាក់ព័ន្ធនឹងដំណើរការលទ្ធកម្ម និង/ឬ បញ្ហារំខានផ្សេងៗ (ឧទាហរណ៍ៈ អ្នកផ្គត់ផ្គង់មិនអនុវត្តតាមការព្រមព្រៀងជាដើម)។
  • ពិនិត្យសម្ភារៈផ្គត់ផ្គង់ សេវាកម្ម និងឧបករណ៍ទិញ ដើម្បីធានាភាពត្រូវគ្នាជាមួយលក្ខណៈបច្ចេកទេស។
  • តាមដាន និងវាយតំលៃការអនុវត្តទិញសម្ភារៈ និងផ្ដល់យោបល់ ឬឥទ្ធិពលផ្លាស់ប្ដូរ ដើម្បីធ្វើឱ្យមានប្រសិទ្ធិភាពល្អប្រសើរ នៅក្នុងប្រតិបត្តិការផ្នែកទិញ។
  • ជួយដល់សកម្មភាពរាប់សម្ភារៈក្នុងសន្ធិប្រចាំខែ ឬតាមតម្រូវការ។
  • អនុវត្តកិច្ចរដ្ឋបាលប្រចាំការ ដូចដែលបានរៀបចំក្នុងកាលវិភាគ។
  • រ៉ាប់រងកិច្ចការផេ្សងទៀត ដែលដាក់ឱ្យដោយប្រធានផ្នែក។
Posting Date :
July-01-2015
Closing Date :
July-08-2015
How to apply :

បេក្ខជនដែលមានចំណាប់អារម្មណ៏  សូមអញ្ចើញមកទទួលពាក្យសុំបម្រើការងារ នៅការិយាល័យធនធានមនុស្ស នៅរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ឬ អាចទាញយកនូវពាក្យសុំបម្រើការងារតាមរយៈគេហទំព័រ http://angkorhospital.org/wp-content/uploads/2014/01/Application-Form-PDF.pdf និង សូមភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេបការងារ និងសញ្ញាប័ត្រការសិក្សាមកកាន់មន្ទីរពេទ្យ កុមារអង្គររឺ តាមអឺុម៉ែលខាងក្រោម

Contact Detail :
Name : Angkor Hospital for Children
Mobile : 092 976 687 / 069 818 773
Tel :
Fax :
Email : job@angkorhospital.org
Address : Tep Vong Road & Umchhay Street, Svay Dangkum, Siem Reap province-district PO Box 50, Siem Reap
Web Site : http://angkorhospital.org/wp-content/uploads/2014/01/Application-Form-PDF.pdf

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L