logo
find-us-on-facebook
Job Announcement

Baytang Development Organization (BDO)
Job Title : មន្រ្តីឥណទាន (Credit Officer)
Location : Phnom Penh
Vacancy Type : Accounting / Finance
Education : All levels
Introduction :

អង្គការអភិវឌ្ឍន៍បៃតង ជាស្ថាប័នដែលត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១៣ក្នុងគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុតាមរយៈ ការផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទនិងទីក្រុងដើម្បីជំរុញ និងគាំទ្រដល់អាជីវកម្មខ្នាតតូចក្នុងការចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនិងលើកកម្ពស់កំរិតជីវភាពនៅតាមសហគមន៍។ បច្ចុប្បន្នអង្គការអភិវឌ្ឍន៍បៃតងបាននឹងកំពុងធ្វើសកម្មភាពប្រតិបត្តិ ការនៅក្នុងបណ្តាខេត្ត/ក្រុងមួយចំនួនដូចជា ភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពត និងកំពង់ស្ពឺ។ ដោយសារតែតំរូវការមានការកើនឡើង និងជាយុទ្ធសាស្រ្តក្នុងការពង្រីកបណ្តាញការិយាល័យសាខា អង្គការអភិវឌ្ឍន៍បៃតងត្រូវការជ្រើស បុគ្គលិកដើម្បីមកបំពេញតួនាទីដូចខាងក្រោម៖
មុខតំណែងៈ មន្រ្តីឥណទាន (Credit Officer) ចំនួន ២០នាក់ សំរាប់បំរើការនៅតាមបណ្តាខេត្ត

Job Requirement :
  • បេក្ខជន ឬ បេក្ខនារី មានអាយុចាប់ពី១៨ឆ្នាំ កាយសម្បទាមាំមួន
  • បញ្ចប់កំរិតទុតិយភូមិ ឬ​ កំពុងបន្តមហាវិទ្យាល័យ
  • មានភាពស្មោះត្រង់ រួសរាយ​រាក់ទាក់ តស៊ូអត់ធ្មត់ ប្រុងប្រយ័ត្នខ្ពស់ ហ្មត់ចត់​ និងទំនាក់ទំនងល្អ
  • មានយាន្តជំនិះផ្ទាល់ខ្លួន
  • មានឆន្ទះធ្វើការនៅតាមបណ្តាខេត្តនៅក្នុងតំបន់ប្រតិបត្តិការ។

អត្ថប្រយោជន៏ការងារ

  • ប្រាក់បៀរវត្សន៏ ចាប់ពី១៦០$ ឡើងទៅ
  • ទទួលបានសេវាធានារ៉ាប់គ្រោះថ្នាក់ក្នុងពេលបំពេញការងារ២៤ម៉ោង
  • ទទួលបានប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ
  • ប្រាក់ឯកសណ្ឋានការងារ
  • ប្រាក់ជួលម៉ូតូ​ និង ថ្លៃប្រេងសាំង
  • ប្រាក់ឧបត្ថម្ភសុខភាព
  • ប្រាក់ឧបត្ថម្ភបន្ថែម
Job Duties :
  • ចូលរួមចំណែកក្នុងការផែនការផ្តល់ប្រាក់កម្ចី រយៈពេលខ្លី និង វែង។
  • ផ្សព្វផ្សាយអំពីផលិតផលឥណទាន នៅតាមសហគមន៍។
  • សិក្សានិងវាយតំលៃឥណទានដល់ទីលំនៅដ្ឋាន និង ទីកន្លែងប្រកបមុខរបរអាជីវកម្ម។
  • បើក និង ប្រមូលប្រាក់កម្ចីនៅតាមសហគមន៍ និងដោះស្រាយបំណុលហួសកាលកំណត់។
  • រៀបចំរបាយការណ៍លទ្ធផលសំរេចបានប្រចាំថ្ងៃ និងខែ។
  • ធ្វើការងារផ្សេងៗតាមការចង្អុលបង្ហាញពីអ្នកគ្រប់គ្រង។
Posting Date :
April-28-2015
Closing Date :
May-30-2015
How to apply :

បេក្ខជន និងបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមផ្ញើរ CV និង Cover Letter មកកាន់ការិយាល័យអង្គការ អភិវឌ្ឍន៍បៃតងមានអាសយដ្ឋានឬតាមរយៈ Email ខាងក្រាេម: ឲ្យបានមុន ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥។ បេក្ខជន ឬ បេក្ខនារីដែលជាប់បញ្ជីសំរាំង ត្រូវបានជូន ដំណឹង សំរាប់ ធ្វើការសំភាសន៍។

Contact Detail :
Name : Baytang Development Organization (BDO)
Mobile : 096 552 8888 / 096 553 9999
Tel :
Fax :
Email : hr@baytangcredit.com
Address : # 17, St 430, Sangkat Phsar Derm thkov, Khan Chamkarmon, Phnom Penh
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L