logo
find-us-on-facebook
Job Announcement

SOVANN PHOUM ORGANIZATION
Job Title : មន្រ្តីប្រមូលកម្ចីយឺតយ៉ាវ
Location : Phnom Penh
Vacancy Type : Accounting / Finance,Sales / Marketing
Education : All levels
Introduction :

អង្គការសុវណ្ណភូមិ គឺជាអង្គការក្នុងស្រុកមួយដែលបង្កើត និង ចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០០០ដែល មានបេសកកម្មជួយធ្វើឱ្យប្រសើរឡើង នូវជីវភាពគ្រួសារជនក្រីក្រ (ជាពិសេស្រ្តី និង កុមារ) ដោយធ្វើការគាំទ្រលើ ការអប់រំ ការបណ្តុះបណ្តាលជំនាញ ការផ្តល់ឱកាសការងារ និង ឥណទានខ្នាតតូច។ អង្គការសុវណ្ណភូមិ គឺកំពុងអនុវត្តន៍កម្មវិធីសំខាន់បី ដែលមានដូចជា កម្មវិធីអប់រំ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និង កម្មវិធីសេដ្ឋកិច្ច។ កម្មវិធីសេដ្ឋកិច្ចត្រូវការជ្រើសរើសបុគ្គលិកចំនួន 01នាក់ដើម្បីបម្រើ តួនាទីជាមន្រ្តីប្រមូលកម្ចីយឺតយ៉ាវ(Bad Loan Collector)។

គោលបំណងតួនាទី
មន្ត្រីប្រមូលកម្ចីខូចគុណភាពទទួលខុសត្រូវក្នុងការប្រមូលកម្ចីដែលយឺតយ៉ាវ ប្រាក់កម្ចីគ្មានគុណភាព ប្រាក់កម្ចីបាត់បង់ ដែលស្ថិតនៅក្នុងតំបន់ និងក្រោមការគ្រប់គ្រងរបស់ខ្លួនអោយបានទាន់ពេលវេលានិងស្របតាមគោលការណ៍អនុវត្តន៍ គោលការណ៏ក្រមសីលធម៌ និងច្បាប់។

Job Requirement :
  • ភេទ ប្រុស
  • ជានិស្សិតបញ្ចប់បរិញ្ញាប័ត្រនិង មានបទពិសោធន៍ផ្នែកឥណទាន 1ឆ្នាំកាន់តែប្រសើរ
  • មានជំនាញក្នុងការដោះស្រាយបញ្ហា មានភាពប៉ិនប្រសប់ ហើយមានសមត្ថភាពធ្វើការក្នុងបរិយាកាសមានសម្ពាធ
  • មានទំនាក់ទំនងល្អ ជំនាញក្នុងការលើកទឹកចិត្ត
  • បេក្ខជនរស់នៅតំបន់គោលដៅត្រូវបានលើកទឹកចិត្ត
  • មានភាពស្មោះត្រង់ និង ប្រឹងប្រែងក្នុងការងារ
  • មានសមត្ថភាពធ្វើដំណើរដោយម៉ូតូបានយូរ
  • មានសមត្ថភាពធ្វើការក្រោមការណែនាំរបស់ប្រធាន និងគ្មានប្រធាន។
Job Duties :
  • រាយការណ៌ទៅកាន់:ប្រធានមន្រ្តីឥណទាន
  • ត្រូវរៀបចំផែនការសកម្មភាពផ្ទាល់ខ្លួន ផែនការប្រមូលប្រាក់កម្ចី និងផែនការដោះស្រាយបញ្ហា។
  • ធ្វើការជាមួយប្រធានមន្ត្រីឥណទាន​​/សាខាស្រុក​​/សាខាខេត្តក្នុងការរៀបចំផែនការ និងយុទ្ធសាស្ត្រដើម្បីស្រោចស្រង់កម្ចី។
  • ធ្វើការសំរបសម្រួល​ និង​សហការណ៍ជាមួយមន្ត្រីឥណទានក្នុងតំបន់រៀបចំផែនការអនុវត្តន៍ស្រោចស្រង់កម្ចីប្រមូល​ព៌តមាន តាមដាន និងប្រមូលកម្ចីយឺតយ៉ាវ រឺ​ កម្ចីបាត់បង់។
  • ធ្វើការវាតតំលៃបញ្ហាប្រាក់កម្ចី កំណត់ឆន្ទ:សង់ប្រាក់ ហើយនិងសមត្ថភាពអតិថិជន ដើម្បីស្វែងរកដំណោះស្រាយ។
  • ធានាថានឺងសំរេចបាននូវផែនការអនុវត្តន៍ការងារសំរាប់ប្រមូលកម្ចីយឺតយ៉ាវដែលមានលក្ខណ:បច្ចេកទេស។
  • ធ្វើការជាមួយប្រធានមន្រ្តីឥណទាន/ ប្រធានសាខាស្រុក/ខេត្ត ដើម្បីកំណត់ឬគល់កម្ចីគ្មានគុណភាព ការអនុវត្តន៍ខុស​ ធ្វើការផ្តល់យោបល់ដើម្បីកែសំរួល និងនិតិវិធីបង្កើនការប្រមូល។
  • រក្សានូវអត្តចរិត និង អាកប្បកិរិយាល្អ ដែលជាគំរូសម្រាប់បុគ្គលិកដ៏៏ទៃៗទៀត។
  • បុគ្គលិកត្រូវធានាថា មានការយល់ដឹងអំពីតួនាទីការងារផ្ទាល់ខ្លួនច្បាស់លាស់។
  • ត្រូវធានាថា បានបំពេញទាន់ពេលវលានូវតារាងវាយតម្លៃផ្ទាល់ខ្លួនសម្រាប់ប្រចាំឆមាស និង ប្រចាំឆ្នាំ។
  • ធ្វើការកសាង និង រក្សាទំនាក់ទំនងរវាងបុគ្គលិក និង បុគ្គលិក រវាងបុគ្គលិក និងអតិថិជន។
  • ធ្វើការសម្របសម្រួលជាមួយបុគ្គលិកដៃគូ ដើម្បីកំណត់ភូមិ និងតំបន់សក្តានុពលសម្រាប់ពង្រីក។
  • ធ្វើការសម្របសម្រួលជាមួយបុគ្គលិក NGOs​​/MFIs ប្រតិបត្តិករឥណទាន និង អាជ្ញាធរដែលស្ថិតនៅក្នុងតំបន់។
Posting Date :
August-05-2015
Closing Date :
August-14-2015
How to apply :

អត្ថប្រយោជន៍ការងារ (សម្រាប់បុគ្គលិកពេញសិទ្ធិ)

  • ប្រាក់បៀវត្សអាស្រ័យលើសមត្ថភាពការងារ និង បទពិសោធន៍ការងារចាប់ពី 150 USD ទៅ 250 USD (ចរចារ)។
  • ប្រាក់ឧបត្ថម្ភសុខភាពប្រចាំខែ15 USD
  • ប្រាក់បៀវត្សសម្រាប់ខែទី ១៣
  • ប្រាក់សោធននិវត្តន៍
  • ប្រាក់ឧបត្ថម្ភអតិផរណាប្រចាំខែ
  • ប្រាក់លើកទឹកចិត្តសម្រាប់ការងារល្អ (Incentive Bonus) ប្រចាំខែ
  • ធានារ៉ាប់រងលើការងាររយៈពេល ២៤ម៉ោង
  • ប្រាក់ឧបត្ថម្ភមាតុភាព
  • ឯកសណ្ឋានការងារចំនួនបីកំប្លេរ
  • ប្រើប្រាស់ម៉ូតូ និងសាំរបស់អង្គការគ្មានដែនកំណត់សំរាប់បំពេញការងារ

ម៉ោងការងារ:ពេញម៉ោង ( ៨ម៉ោង/ថ្ងៃ និង ៧៥% នៃម៉ោងការងារ គឺត្រូវស្ថិតនៅតំបន់ប្រតិបត្តិការ)

បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេប (CV) ដោយមានបិទរូបថត 4 X 6 និង Cover Letter មកកាន់អាស័យដ្ឋានខាងក្រោម (ទុលមុខការិយាល័យកណ្តាលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់)

Contact Detail :
Name : SOVANN PHOUM ORGANIZATION
Mobile : 087 555 100
Tel :
Fax :
Email : pm_ep@sovannphoum.org.kh
Address : #486A, St. 271, sangkat Tuol Tompong II, Khan Chamkarmon, Phnom Penh
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L