logo
find-us-on-facebook
Job Announcement
Maryknoll Deaf Development Programme
Job Title : គេហបាល (House Parent)
Location : Phnom Penh
Vacancy Type : Communications,Educate/Train/Teaching
Education : All levels
Introduction :

កម្មវិធីអភិវឌ្ឍមនុស្សថ្លង់(DDP) ជាកម្មវិធីមនុស្សធម៌នៃអង្គការម៉ារីណុលដែលត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ ១៩៩៧។ គោលបំណងរបស់DDP គឺជួយមនុស្សថ្លង់អោយទទួលបានការគោរព ការទទួលយក និងការដាក់បញ្ចូលដោយស្មើរភាពនៅក្នុងគ្រប់វិសយ័នៃសង្គមកម្ពុជា។ នាពេលបច្ចុប្បន្ន DDP កំពុង ដំណើរការគម្រោងចំនួនប្រាំ៖ គម្រោងអប់រំមូលដ្ឋាន គម្រោងបណ្តុះបណ្ដាលការងារ គម្រោងភាសា សញ្ញា គម្រោងសេវាកម្មសង្គម និងគម្រោងអភិវឌ្ឍសហគមន៍មនុស្សថ្លង់។ DDP ប្រកាសជ្រើសរើស បុគ្គលិកមួយរូបដើម្បីបំពេញតួរនាទីជាគេហបាល (House Parent) សម្រាប់វេនថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

Job Requirement :
  • មានអត្តចរិកស្លូតបូត និងរស់រាយ រាក់ទាក់
  • មានការតាំងចិត្តក្នុងការសិក្សាភាសាសញ្ញា (អ្នកចេះភាសាសញ្ញាស្រាប់ត្រូវបានផ្តល់អាទិភាព)
  • មានសមត្ថភាពក្នុងការសរសេរ និងអានភាសាខ្មែរ និងគិតលេខស្ទាត់ជំនាញ
  • មានចំនេះដឹងខាងផ្នែករៀបចំផែនការសកម្មភាពរស់នៅប្រចាំថ្ងៃ
  • ធ្លាប់មានបទពិសោធន៍គ្រប់គ្រងមណ្ឌលស្នាក់នៅនានាត្រូវបានផ្តល់អាទិភាព
Job Duties :
  • ស្នាក់នៅផ្ទះDDP ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដើម្បី មើលការខុសត្រូវលើការរស់នៅរបស់សិស្សថ្លង់
  • ដឹកនាំសិស្សថ្លង់អោយបំពេញការងារផ្ទះដូចជាចំអិនអាហា សម្អាតបន្ទប់ និងទីធ្លាផ្ទះDDP
  • កត់ត្រារាល់ការចេញចូលរបស់សិស្សថ្លង់
  • ទាក់ទងទៅបុគ្គលិកដែលពាក់ពន្ធ័ (ប្រធានគម្រោង) និងឪពុកម្តាយសិស្សក្នុងករណីមានការចាំបាច់
  • ទិញសម្ភារៈសម្រាប់ផ្ទះDDP
  • ណែរនាំមនុស្សថ្លង់នៅក្រោមបន្ទុកអោយមានការរស់នៅដោយសេចក្ដីថ្លៃថ្នូរ
  • ជាមួយគេហបាលផ្សេងទៀត បង្រៀនចំណេះដឹងបំនិនជីវិតដល់សិស្សថ្លង់ដែលរស់នៅផ្ទះDDP
  • បំពេញការងារមួយចំនួនទៀតតាមការចាត់តាំងរបស់ប្រធានកម្រោង ឬនាយកកម្មវិធី  
Posting Date :
August-29-2015
Closing Date :
September-07-2015
How to apply :

លទ្ធផលរំពឹងទុក
គេហបាលត្រូវបានរំពឹងថានឹងសម្រេចបានលទ្ធផលការងារដូចខាងក្រោម៖
បន្ទប់ស្នាក់នៅរបស់សិស្ស និងទីធ្លាផ្ទះDDP ត្រូវបានសំអាតដោយសិស្ស
សិស្សស្នាក់នៅផ្ទះDDP មានការអភិវឌ្ឍទៅជាមនុស្សពេញវយ័ដែលមានភាពចាស់ទុំ
មានភាពជិតស្និតជាមួយសិស្សដើម្បីអោយពួកគេមានភាពកក់ក្ដៅក្នុងការរស់នៅ
គោលការណ៍ផ្ទះDDP ត្រូវបានគោរពដោយសិស្ស គោលការណ៍របស់DDP
រាល់បុគ្គលិករបស់ DDP ត្រូវគោរពគោលការណ៍ស្នូលមួយចំនួនដូចជា៖
សិក្សាភាសាសញ្ញាកម្ពុជា
គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការពារកុមារ
មិនបំពានលើកុមារក្នុងគ្រប់រូបភាព
មិនប្រព្រឹត្ដការកិបកេងនានាក្នុងការបំពេញភារកិច្ច
រក្សាឯកជនភាពនិងសេចក្ដីថ្លៃថ្នូររបស់មនុស្សថ្លង់ បុគ្គលិក និងកម្មវិធីទាំងមូល
ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត សម្រាប់បេក្ខជននិងបេក្ខនារីដែលចាប់អារម្មណ៍លើការងារនេះ សូមផ្ញើរប្រវត្តរូបសង្ខេប (CV) និង លិខិតបញ្ជាក់ចំណាប់អារម្មណ៍ (Cover Letter) ជាភាសារខ្មែរ ឬអង់គ្លេសមកកម្មវិធីអភិវឌ្ឍមនុស្សថ្លង់ តាមអាសយ័ដ្ឋានខាងក្រោម

Contact Detail :
Name : Maryknoll Deaf Development Programme
Mobile :
Tel : 023 987 931
Fax :
Email : jobs@ddp-cambodia.org
Address : # 7A-B, Street 101, Sangkat Boeung Trabek, Khan Chamkarmon, Phnom Penh
Web Site : www.ddp-cambodia.org

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L