logo
find-us-on-facebook
Job Announcement
ELITE MICROLIVE ( NGO )
Job Title : មន្រ្តីឥណទាន
Location : Kandal
Vacancy Type : Accounting / Finance,Sales / Marketing
Education : All levels
Introduction :

អង្គការអេលីតម៉ាយក្រូឡាយ ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលប្រតិបត្តិការទៅលើវិស័យកំចីខ្នាតតូច នៅតាមបណ្តាខេត្តក្រុងមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកស្ទួយកំរិតជីវភាពខ្នាតតូចរបស់ប្រជាជន ។ ដើម្បីឆ្លើយតបទៅនឹងភាពរីកចំរើនរបស់ស្ថាប័ន អង្គការអេលីតម៉ាយក្រូឡាយ ក៏ត្រូវការជ្រើសរើសបុគ្គលិកអោយកាន់តួនាទី មន្រ្តីឥណទាន ជាច្រើននាក់ ប្រចាំ សាខាក្រុងតាខ្មៅ ខេត្តកណ្តាល  ។

Job Requirement :

មានអាយុចាប់ពី ២០ ដល់ ៣០ ឆ្នាំ
មានសុខភាព និង សម្បទាមាំមួន
កំរិតវប្បធម៌ចាប់ពីបាក់ឌុបឡើងទៅ
មានសីលធម៌ល្អ អាកប្បកិរិយាល្អ ស្មោះត្រង់ ការប្តេជ្ញាចិត្តខ្ពស់ គោរពវិន័យ
ជាមនុស្សចេះបត់បែនគ្រប់កាលៈទេសៈ
មានយាន្តជំនិះផ្ទាល់ខ្លួន( ម៉ូតូប្រភេទ Honda dream C125)

Job Duties :
  • ផ្សព្វផ្សាយពីសេវាកម្មប្រាក់កំចី និងសេវាកម្មផ្សេងៗរបស់ស្ថាប័ន និងបង្ហាញអតិថិជនអោយប្រើប្រាស់កំចីអោយចំគោលដៅ
  • ណាត់ជួបអតិថិជនតាមមូលដ្ឋានដើម្បីរៀ​បចំទំរង់វាយតំលៃអតិថិជន ផ្តល់កំចីដល់អតិថិជន និងប្រមូលសំណងពីអតិថិជន ដល់មូលដ្ឋាន
  • ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ ភូមិ ឃុំ នៅក្នុងតំបន់ប្រតិបត្តិការ ដើម្បីសិក្សាពីអតិថិជន មុនផ្តល់កំចី
  • ចុះជួប ដោះស្រាយជាមួយអតិថិជន​ដែលមានសំណង​យឺតយ៉ាវនិងរាយការណ៍មកថ្នាក់លើ
  • ចុះសងេ្កតអតិថិជនដែលបានទទួលកំចីរួច អនុវត្តន៍ការងារផ្សេងទៀតតាមការស្នើសុំរបស់អ្នកគ្រប់គ្រង
Posting Date :
September-19-2014
Closing Date :
October-17-2014
How to apply :

អត្ថប្រយោជន៍សំរាប់បុគ្គលិក៖ អង្គការអេលីតម៉ាយក្រូឡាយ ផ្តល់ប្រាក់បៀវត្សទៅតាមចំណេះ ជំនាញ និងបទពិសោធន៍។       ស្ថាប័ននិងមានផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗដូចជា ប្រាក់លើកទឹកចិត្ត ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់ខែទី១៣ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន។
បេក្ខជន ជោគជ័យនិងទទួលនូវការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ លើចំណេះ ជំនាញ សមត្ថភាពក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។

បើបេក្ខជនមានចំណាប់អារម្មណ៍អាច ដាក់ពាក្យមកកាន់អង្គការអេលីតម៉ាយក្រូឡាយ សាខាក្រុងតាខ្មៅដែលមាន អាស័យដ្ឋាននៅផ្ទះលេខ 11Eo ផ្លូវលេខ 21 ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលដោយផ្ទាល់ រឺ អាច ផ្ញើមកកាន់  អ៊ីម៉េលខាងក្រោម ។  លេខទូរស័ព្ទទំនាក់ទំនងៈ 024 639 33 46 ,016 577 344 , 0888 577 344 ។

ឯកសារចាំបាច់ត្រូវមានៈ
CV និង Cover letter ដែលមានភ្ជាប់រូបថត 4x6 មួយសន្លឹក និង 3x4 មួយសន្លឹក
សញ្ញាបត្រដែលមាន ( ថតចំលង )
អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និង សៀវភៅគ្រួសារ ( ថតចំលង ) ។  

Contact Detail :
Name : ELITE MICROLIVE ( NGO )
Mobile : 016 577 344 / 0888 577 344
Tel : 024 639 33 46
Fax :
Email : elitemicrolive.ngo@gmail.com
Address : ផ្ទះលេខ 11Eo ផ្លូវលេខ 21 ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L