logo
find-us-on-facebook
Job Announcement

SAMIC Plc
Job Title : មន្ត្រីឥណទាន ស្ម័គ្រចិត្ត
Location : Kampong Speu,Kampong Thom,Kampot,Phnom Penh,Siem Reap,Takeo
Vacancy Type : Accounting / Finance,Sales / Marketing
Education : All levels
Introduction :

សាមិកភីអិលស៊ី ជាស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលបាន ទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវ មានកម្រិត ជាមួយក្រសួងពាណិជ្ជកម្មលើបញ្ជីការលេខ Co. ៧៨៥៧/KH/២០០៥ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០០៥។ សាមិកភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណ ដើម្បីប្រកបអាជីវកម្ម របស់ខ្លួនជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៥។ សាមិកភីអិលស៊ី បានទទួល អាជ្ញាប័ណ្ណ អាជីវកម្មអចិន្ត្រៃយ៍ ពីធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៨។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ សាមិកភីអិលស៊ី បានផ្លាស់ប្តូរប្រភេទក្រុមហ៊ុន ពីក្រុមហ៊ុនឯកជន ទទួលខុសត្រូវមានកម្រិត ទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលទទួលបានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា។ សាមិកភីអិលស៊ី មានទិសដៅសកម្មភាពចំបងក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុទៅប្រជាជនក្រីក្រនៅកម្ពុជាតាមរយៈ សាខារបស់ខ្លួនដែលមានទីតាំងគ្រប់ខេត្តក្រុង ដូចជា ក្រុងភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប។
អនុលោមតាមកំណើន‌ឥណទាន និងតំបន់ប្រតិបត្តិការរបស់ក្រុមហ៊ុន សាមិកភីអិលស៊ី សូមធើ្វការ ប្រកាសជ្រើសរើសបេក្ខជនដែលមានគុណវុឌ្ឍន៍ លក្ខណៈសម្បត្តិនិងតួនាទីដូចខាងក្រោម ៖

តួនាទី: មន្ត្រីឥណទាន ស្ម័គ្រចិត្ត
ចំនួន: ២០
តំបន់ប្រតិបត្តិការ: ខេត្តតាកែវ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប

Job Requirement :
  • ថ្នាក់បរិញ្ញាបត្រ ធនាគារ និងហិរញ្ញវត្ថុ ទីផ្សារ ឬប្រហាក់ប្រហែល
  • មិនទាមទារបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងការងារ
  • ចេះនិយាយ និងប្រើប្រាស់ភាសាអង់គ្លេសបានល្អ
  • មានចរិតស្លូតបូត សុភាពរាបសា និងមានទំនាក់ទំនងល្អ
  • តស៊ូព្យាយាមក្នុងការងារ ពិសេសចេះប្រឈមនឹងសំពាធការងារ
  • មានចំណេះដឹងផែ្នកកុំព្យូទ័រ
  • ខិតខំធើ្វការងារ និងចេះលើកទឹកចិត្តខ្លួនឯង
  • មានឆន្ទៈខ្ពស់ក្នុងការទទួលយកការងារថ្មីៗ
  • មានភាពស្មោះត្រង់
Posting Date :
September-19-2014
Closing Date :
September-23-2014
How to apply :

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំចូលធ្វើការដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូប សង្ខេបមានបិទរូបថត ៤ X ៦ ចំនួន ០១ ច្បាប់ នៅសាខាណាមួយ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ដែលនៅ ជិតលោកអ្នក ឬទំនាក់ទំនងតាមទូរស័ព្ទ និងអ៊ីមែលខាងក្រោម:
ឈប់ទទួលពាក្យសុំចូលបំរើការងារត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៤ វេលាម៉ោង ០៥ រសៀល។
ស្ត្រីនិងជនពិការត្រូវបានលើកទឹកចិត្ត។  

Contact Detail :
Name : SAMIC Plc
Mobile : 012 311 757
Tel :
Fax : 023 998 226
Email : career@samic.com.kh
Address :
Web Site : www.samic.com.kh

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L