logo
find-us-on-facebook
Job Announcement
Pracheacheat Finance
Job Title : មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល
Location : Phnom Penh,Takeo
Vacancy Type : Admin / Supervisory,HR
Education : All levels
Introduction :

ប្រជាជាតិហិរញ្ញវត្ថុ គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់មូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិមិនរកបា្រក់ចំណេញ ហើយវាធ្វើការងារជួយសង្គមលើគ្រប់វិស័យ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន។
ប្រជាជាតិហិរញ្ញវត្ថុបានចាប់បដិសន្ធិនៅក្នុងឆ្នាំ២០០៥ ក្នុងគោលបំណងផ្តល់ប្រាក់កម្ចីឥតការប្រាក់ដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋទីទ័លក្រ និងប្រជាជនគ្រប់ស្រទាប់ វណ្ណៈ កំពុងជួបការលំបាក។ ប្រជាជាតិហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីជាង ៣, ០០០, ០០០ដុល្លារ (បីលានដុល្លារ)ជូនដល់បុគ្គលិក សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចាប់តាំងពីមូលនិធិមួយនេះបានដំណើរការ។
ដើម្បីសម្រេចទស្សនៈវិស័យរបស់ខ្លួន “ធ្វើឲ្យជីវិតប្រសើរឡើង” ប្រជាជាតិហិរញ្ញវត្ថុបានធ្វើកំណែទម្រង់ទៅជាអង្គការហិរញ្ញវត្ថុវិញនៅក្នុងឆ្នាំ២០១៣ ដែលផ្តល់ប្រាក់កម្ចីជាមួយការប្រាក់ទាបជូនដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីរក្សាឲ្យបាននូវនិរន្តភាពរបស់ខួន ហើយនាពេលបច្ចុប្បន្ននេះប្រជាជាតិហិរញ្ញវត្ថុជាអង្គភាពដាច់ដោយឡែកពីមូលនិធិ ម៉េងលី ជេ. គួច។
ប្រជាជាតិហិរញ្ញវត្ថុបានសន្យាធ្វើការជាគ្រឹះស្ថានហិរញ្ញវត្ថុរឹងមាំ ក្នុងការផ្តល់ប្រាក់កម្ចី ដើម្បីបង្កើតឱកាសធ្វើឲ្យប្រជាជនមានជីវភាពធូរធារ និងចម្រើនលូតលាស់ជាចលករមួយចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ ប្រជាជាតិហិរញ្ញវត្ថុប្រកាន់ភ្ជាប់នូវគោលការណ៍នៃភាពស្មើគ្នាក្នុង ឱកាសការងារ និងសមត្ថភាពការងារ។
ប្រជាជាតិហិរញ្ញវត្ថុ បច្ចុប្បន្នកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តកណ្តាលខេត្តតាកែវ  និងរាជធានី ភ្នំពេញ ហើយមានគម្រោងពង្រីកបណ្តាញប្រតិបត្តិការទៅកាន់ខេត្តចំនួនបីទៀត នៅឆ្នាំ២០១៥ នេះគឺ កំពង់ចាម ព្រៃវែង និងខេត្តកំពង់ស្ពឺ ដូច្នេះប្រជាជាតិហិរញ្ញវត្ថុត្រូវការជ្រើសរើសបុគ្គលិកដូចខាង ក្រោម៖
មុខតំណែង៖

- មន្ត្រីជាន់ខ្ពស់ផ្នែកធនធានមនុស្ស និងរដ្ឋបាល សម្រាប់ការិយាល័យកណ្តាល (១រូប)

Job Requirement :
  • បានបញ្ចប់បរិញ្ញាប័ត្រផ្នែក​គ្រប់គ្រងធនធានមនុស្ស ធនាគារ ហិរញ្ញវត្ថុ គ្រប់គ្រង​ពាណិជ្ជកម្ម ឬសេដ្ឋកិច្ច ម្យ៉ាងវិញទៀតបើបានបញ្ចប់ថ្នាក់អនុបណ្ឌិត ត្រូវបានលើក​ទឹកចិត្ត។
  • មានបទពិសោធន៍ទាក់ទងទៅនឹងផ្នែក មីក្រូហិរញ្ញវត្ថុ ពិសេសកិច្ចការ ធនធានមនុស្ស និង​រដ្ឋបាល យ៉ាងហោចណាស់​ ២ឆ្នាំ និងមានបទពិសោធន៍ជាអ្នកគ្រប់គ្រងយ៉ាងតិច ១ឆ្នាំ។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office​ ។
  • មានចំណេះដឹងអាចអាន និងសរសេរភាសាអង់គ្លេស។
  • មានជំនាញដោះស្រាយបញ្ហា ការគិតទុកជាមុន និងមានគំនិតផ្តួចផ្តើម។
  • ទំនាក់ទំនងល្អ រួសរាយរាក់ទាក់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់។
  • មានឆន្ទៈនិងសមត្ថភាពខ្ពស់ដើម្បីចាត់ចែងការងារដោយគ្មានការត្រួតពិនិត្យពីថ្នាក់ គ្រប់គ្រង។
  • ធ្វើការប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ និងប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ជាមួយ នាយកដ្ឋានដែលពាក់ព័ន្ធ។
Job Duties :
  • រៀបចំរបាយការណ៍ជូននាយកប្រតិបត្តិ។
  • រៀបចំផែនការធនធានមនុស្ស ដោយប្រើប្រាស់ផែនការអាជីវកម្មជាមូលដ្ឋាន។
  • រៀបចំ និងអនុវត្តន៍ផែនការសកម្មភាពដែលមានដូចជា ការវិភាគបទពិពណ៏នា​ការងារ ការរៀប​ចំ​​ជ្រើសរើស ការសម្រាំង ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ការ​វាយ​តម្លៃការងារ និងការតប​ស្នង។
  • ធ្វើការតម្រែតម្រងទិស និងណែនាំបុគ្គលិកថ្មី។
  • បណ្តុះវិន័យការងារ និការធ្វើការជាក្រុម។
  • ទំនាក់ទំនងជាមួយកិច្ចការសាធារណៈ។
  • ទទួលបន្ទុកកិច្ចការដ្ឋបាលបម្រាប់ការិយាល័យកណ្តាល និងជួយសម្របសម្រួល​កិច្ចការ​​របស់​សាខា។
  • ធ្វើកិច្ចការផ្សេងទៀតដែលស្នើដោយគណៈគ្រប់គ្រង  
Posting Date :
August-30-2014
Closing Date :
September-30-2014
How to apply :

របៀបនៃការដាក់ពាក្យ៖
បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យសុំបម្រើការងារ និងប្រវត្តិរូប សង្ខេប ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើតថតចម្លងដែលមានបិទរូប ថត ៤x៦ (ថតថ្មី) មកកាន់អាសយដ្ឋានផ្ទះលេខ បេ៧៨ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ ឬ អ៊ីម៉ែល
ទូរស័ព្ទលេខ៖ ០២៣ ៩៧០ ០០០
គេហទំព័រ៖ www.pracheacheatfinance.com

ចំណាំៈ សូមដាក់ទីកន្លែលធ្វើការអោយបានច្បាស់។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ៥:០០ល្ងាច

Contact Detail :
Name : Pracheacheat Finance
Mobile :
Tel : 023 970 000
Fax :
Email : info@pracheacheatflnance.com
Address : ផ្ទះលេខ បេ៧៨ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ
Web Site :

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L