logo
find-us-on-facebook
Job Announcement

Community Capital Development Agency Organization (CCDA)
Job Title : ភ្នាក់ងារប្រឹក្សាឥណទាន
Location : Kampong Cham,Kampong Speu,Kandal,Phnom Penh,Prey Veng
Vacancy Type : Sales / Marketing,Volunteer
Education : All levels
Introduction :

ស៊ីស៊ីដា គឺជាទីភ្នាក់ងារស្របច្បាប់មួយដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សង្គម និង សេដ្ឋកិច្ច តាមរយៈការផ្តល់ប្រឹក្សាពិគ្រោះយោបល់ និង មធ្យោបាយក្នុងការបង្កើត ឬបង្កើនមុខ ជំនួញដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ព្រមទាំងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ទៅដល់សមាជិកគម្រោង និងជួយ បង្កើតក្រុមសន្សំប្រាក់ក្នុងសហគមន៍ក្រីក្រតាំងពីឆ្នាំ២០១១ ក្នុងតំបន់ប្រតិបត្តិការណ៍ចំនួន០៧ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តក្រចេះ ខេត្តព្រៃវែង និង ខេត្តស្វាយរៀង។ 
ដើម្បីឆ្លើយតបទៅនឹងភាពរីកចំរើន និង តម្រូវការរបស់ សមាជិកគម្រោង ឥណទាន និង សន្សំ ស៊ីស៊ីដា ត្រូវការ ជ្រើសរើស បុគ្គលិក ស្ម័គ្រចិត្តទាំងពីរភេទជាច្រើននាក់ដើម្បីបំពេញការងារនៅសាខាមួយចំនួនដូចជាៈ បុគ្គលិកស្ម័គ្រចិត្ត (Volunteer)

បុគ្គលិកស្ម័គ្រចិត្តលើផ្នែក ភ្នាក់ងារប្រឹក្សាឥណទាន (Credit Consultant Agency)  ចំនួន១០០នាក់សម្រាប់បំរើការងារនៅសាខាដូចខាងក្រោមៈ

សាខាភ្នំពេញ (ចាក់អង្រែលើ)
សាខាព្រៃវែង (ផ្សារអ្នកលឿង)
សាខាកំពង់ចាម(ផ្សារសួង)
សាខាព្រែកអញ្ចាញ (ផ្សារព្រែកអញ្ចាញ)
សាខាអង្គស្នូល(ផ្សារអង្គស្នូល)
សាខាស្រុកកោះធំ (ផ្សារកោះធំ)
សាខាភ្នំពេញថ្មី (ខណ្ឌសែនសុខ)
សាខាពញាក្រែក
សាខា កណ្តាលស្ទឹង
សាខា ឧដុង្គ  

Job Requirement :
  • ធ្លាក់ ឬ ជាប់សញ្ញាប័ត្រទុតិយភូមិឡើងទៅ។
  • មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម និង ប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញកិច្ចការ។
  • មានចំណេះដឹងភាសារ English និងបច្ចេកទេស Computer ជាមូលដ្ឋាន។
  • មានជំនាញក្នុងការទំនាក់ទំនង ។
  • បេក្ខជននៅតំបន់គោលដៅត្រូវបានលើកទឹកចិត្តអោយដាក់ពាក្យធ្វើការងារ។
Job Duties :
  • រៀនធ្វើការងារជាមួយបុគ្គលិកចាស់ទៅតាមតំបន់ប្រតិបត្តិការណ៍។
  • ធ្វើផែនការប្រចាំ ថ្ងៃ សប្តាហ៍ និង ខែ។
  • ធ្វើរបាយការណ៍ប្រចាំ ថ្ងៃ សប្តាហ៍ និង ខែ។
  • ធ្វើកិច្ចការផ្សេងៗក្រៅពីការងារស្នូល។ 
Posting Date :
October-19-2014
Closing Date :
October-23-2014
How to apply :

ចំណាំ
បេក្ខជនត្រូវថតចម្លងគ្រប់សញ្ញាប័ត្រ ឬ លិខិតបញ្ជាក់ការសិក្សាដែលបានបញ្ជាក់ថាត្រឹមត្រូវ។
បញ្ជាក់ពីទីតាំងដែលចង់បម្រើការងារក្នុង លិខិតអម (Cover Letter) និង ប្រវត្តិរូបសង្ខេប (CV)    អោយបានច្បាស់លាស់ ព្រមទាំងបិទរូបថតទំហំ 4x6 ចំនួនមួយសន្លឹក។
បេក្ខជនត្រូវថតចម្លង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សំបុត្រ     បញ្ជាក់កំណើត និង ឯកសារពាក់ព័ន្ធផ្សេងៗទៀត។
បេក្ខជនត្រូវមានម៉ូតូសំរាប់ជិះបំរើការងារ។
បេក្ខជនអាចដាក់ពាក្យសុំបំរើការងារនៅតាម សាខារបស់ ស៊ីស៊ីដា ទាំងអស់បាន។
អត្ថប្រយោជន៍ សម្រាប់បុគ្គលិកស្ម័គ្រចិត្ត
ផ្តល់ធានារ៉ាប់រង ២៤ម៉ោង លើ២៤ម៉ោង។
ប្រាក់ឧបត្ថម្ភប្រចាំខែ ថ្លៃសាំង និង ទោចក្រយានយន្ត (ម៉ូតូ)។
លិខិតបញ្ជាក់ការងារចេញដោយអង្គការ។
ផ្តល់កន្លែងស្នាក់នៅ។
ការបណ្តុះបណ្តាល និង ថ្លៃឧបត្ថម្ភបណ្តុះបណ្តាល។
កម្ចីពិសេសសម្រាប់បន្តការសិក្សានៅសាកលវិទ្យាល័យ។
អាចក្លាយទៅជាបុគ្គលិកបណ្តុះបណ្តាលក្នុងរយៈពេល ០១ខែ ឬ ១ខែកន្លះ។
និង អត្ថប្រយោជន៍បន្ថែមផ្សេងទៀត។  សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអាស័យដ្ឋានខាងក្រោមៈ
ការិយាល័យកណ្តាលរបស់ស៊ីស៊ីដាៈផ្ទះលេខ២៦ ផ្លូវលេខ២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ ប្រទេសកម្ពុជា។
ផុតកំណត់ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៤ ម៉ោង ៥:០០ ល្ងាចជាកំហិត។

Contact Detail :
Name : Community Capital Development Agency Organization (CCDA)
Mobile : 092 347457 / 098 347457
Tel : 023 425283 / 023 425293
Fax :
Email : ccdahr@ccdamfi.com / phearythao@ccdamfi.com
Address : លេខ២៦ ផ្លូវលេខ២ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ ប្រទេសកម្ពុជា
Web Site : www.ccdamfi.com

SEND ME THIS JOB DESCRIPTION

*NEW*: Have you tried "My Favorites" feature? You can keep track of all your favorite jobs so that you do not
need to always email them to yourself. Just register, login, and start adding jobs to "My Favorites".

Email :
If you do not see the email, please check your junk folder. Also remember to mark CRA emails as "safe"
Type the code shown :


L